វីតាមីន B9 សំខាន់ចំពោះអ្នកម្តាយពពោះ និងកូនក្នុងផ្ទៃ

នៅពេលអ្នកមានផ្ទៃពោះ វានឹងក្លាយទៅជារឿងមួយដែលសំខាន់ជាងការញ៉ាំអាហារផ្តល់សុខភាព រស់នៅមានភាពសមសួនរាងកាយ និងផ្តល់រាងកាយនូវជីវជាតិទៅតាមតម្រូវការទៅទៀត។ Folic Acid ឬវីតាមីន B9 គឺជាជីវជាតិដែលសំខាន់មួយសម្រាប់ស្រ្តីមានផ្ទៃពោះ។ វាដើរតួនាទីសំខាន់មួយក្នុងការអភិវឌ្ឈន៍កោសិកាដែលផ្តល់សុខភាព ឆ្អឹងកងខ្នង និងខួរក្បាលរបស់ទារក។

ស្រ្តីប្រហែល ៩០ភាគរយគឺមិនសូវទទួលបានវីតាមីននេះ គ្រប់គ្រាន់ទៅតាមតម្រូវការក្នុងពេលមានផ្ទៃពោះទេ ហើយមានតេ ១០ភាគរយប៉ុណ្ណោះដែលទទួលបានគ្រប់គ្រាន់។

Folic Acid ឬវីតាមីន B9 សំខាន់ណាស់ ចំពោះស្រ្តីមានផ្ទៃពោះ និងកូនក្នុងផ្ទៃ

ការខូចបំពង់សរសៃប្រសាទគឺជាការខូចខាតមួយដែលប៉ះពាល់ដល់ការលុតលាស់ខួរឆ្អឹងខ្នង និងខួរក្បាលរបស់ទារក។ ដូច្នេះកាលណាស្រ្តីមានផ្ទៃពោះមិនទទួលបានវីតាមីននេះគ្រប់គ្រាន់ទេ វាអាចនឹងធ្វើឲ្យខូចខាតដល់បំពង់សរសៃប្រសាទរបស់ទារក ហើយអាចនឹងមានបញ្ហាដូចខាងក្រោមនេះ៖ 

1 ពកឆ្អឹងកងខ្នង៖ មានន័យថា ឆ្អឹងកងខ្នង និងខួរឆ្អឹងខ្នងរបស់ទារកមិនបានបិតជិតពេញលេញឡើយ។ វាអាចធ្វើឲ្យមានបញ្ហាលើការធ្វើចលនារាងកាយ រៀនសូត្រ ការរស់នៅក្នុងសង្គម និងបញ្ហាសុខភាពផ្សេងៗទៀត។

2 គ្មានលលាដ៏ក្បាល៖ បញ្ហាលូតលាស់ខួរក្បាលធ្ងន់ធ្ងរដែលធ្វើឲ្យផ្នែកជាច្រើននៃខួរក្បាល និងលលាក្បាលបាត់បង់ទាំងស្រុងនោះ អាចធ្វើឲ្យកូនស្លាប់ក្នុងផ្ទៃ ឬរស់បានតែពីរបីម៉ោងប៉ុណ្ណោះក្រោយពីកើតរួច។ 

3 មានថ្នក់ក្នុងខួរក្បាល៖ វាគឺជាការមានប្រហោងនៅក្នុងខួរក្បាលដែលជាហេតុនាំឲ្យទៅជាមានថ្នក់ចេញខុសធម្មតានៅក្នុងលរលាក្បាល។ 

4 អ្នកស្រាវជ្រាវបានរកឃើញថា ការញ៉ាំ Folic Acid យ៉ាងហោចណាស់ ០,៤មីលីក្រាមជារៀងរាល់ថ្ងៃមុនពេលមានផ្ទៃពោះ និងមានផ្ទៃពោះភ្លាមៗអាចកាត់បន្ថយការប្រឈមនឹងការខូចខាតដល់បំពង់សរសៃប្រសាទនេះធ្ងន់ធ្ងរបានរហូតដល់ ៧០ភាគរយឯណោះ៕