តើអ្នកម៉ាក់គួរថ្លឹងកូនពេលណាខ្លះ?
ការថ្លឹងទម្ងន់និងវាស់កំពស់កូនរបស់អ្នកគឺជាវិធីដ៏មានសារប្រយោជន៍ក្នុងការពិនិត្យមើលថាតើគាត់កំពុងលូតលាស់ដូចការរំពឹងទុកដែរឬទេ។កូនរបស់អ្នកនឹងត្រូវបានថ្លឹងទម្ងន់តាំងពីក្រោយសម្រាលភ្លាម ហើយម្តងទៀតនៅអាយុប្រហែល ៥ ថ្ងៃបន្ទាប់មកអាយុ ១០ ថ្ងៃ។គ្រូពេទ្យនឹងធ្វើការណាត់អ្នកដើម្បីតាមដានការលូតលាស់របស់កូនអ្នកតាមកាលកំណត់ណាមួយ។
អ្នកមិនចាំបាច់ថ្លឹងកូនអ្នកនៅផ្ទះញឹកញាប់ពេកទេ។
ពេលវេលាដែលគួរថ្លឹងកូនអ្នកគឺ៖2សប្តាហ៍ ទៅ 6ខែ – ម្តងក្នុងមួយខែ6ខែទៅ 12 ខែ – 2 ខែម្ដងលើសពី 12 ខែ – រៀងរាល់បីខែម្តងអ្នកអាចដឹងថាកូនលូតលាស់បានល្អដោយប្រៀបធៀបជាមួយតារាងលូតលាស់របស់កុមារ ឬ សួរជាមួយគ្រូពេទ្យរបស់អ្នកដើម្បីទទួលបានពត៍មានត្រឹមត្រូវ