សញ្ញា៣នេះអ្នកម៉ាក់កំពុងពរពោះកូនស្រី

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលអាចបង្ហាញអ្នកម្តាយថាអ្នកកំពុងតែពរពោះកូនស្រី។ តើមានអ្វីខ្លះទៅ?

ក្រោយពេលដែលអ្នកម្តាយមានផ្ទៃពោះ តែងឆ្ងល់ពីភេទរបស់កូនក្នុងផ្ទៃ ដោយមិនដឹងថាស្រី ឬប្រុស។ ប៉ុន្តែចាប់ពីថ្ងៃនេះទៅ អ្នកមិនបាច់ឆ្ងល់ទៀតឡើយ ដោយយើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលអាចបង្ហាញអ្នកថាកូនក្នុងផ្ទៃគឺកូនស្រី។ នៅពេលដែលអ្នកពរពោះកូនស្រី ស្បែករបស់អ្នកម្តាយនឹងប្រែជាស្អាត ម៉ត់រលោង និងភ្លឺ ដោយមិនធ្វើឲ្យអ្នកប្រែជាអាក្រក់ឡើយ។ ជាពិសេស អ្នកនឹងអាចគេងលក់ស្រួល ដោយមិនពិបាកចូលគេងឡើយ ព្រោះកូនស្រីតែងស្តាប់បង្គាប់ មិនធ្វើឲ្យអ្នកម្តាយលំបាកក្នុងការចូលគេងឡើយ។ ម្យ៉ាងទៀត បើអ្នកចាញ់កូនខ្លាំង ក៏អាចបង្ហាញប្រាប់អ្នកថា កូនក្នុងផ្ទៃជាកូនស្រីដែរ។ ដូចនេះ ប្រសិនជាអ្នកកើតមានអាការៈទាំងឡាយខាងលើនេះ មានន័យថា ព្រះនាងតូចកំពុងនៅក្នុងពោះអ្នកហើយ៕

Pregnant Women Photos, 28,000+ High Quality Free Stock Photos