អត្តប្រយោជន៍ពងមាន់សម្រាប់កូនក្នុងផ្ទៃ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍នៃពងមាន់ចំពោះកូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ?

១. នៅក្នុងពងមាន់មានផ្ទុកប្រូតេអ៊ីនខ្ពស់ជាងគេ ថែមទាំងមានវីតាមីន ព្រមទាំងសារធាតុជាច្រើន ដែលអាចជួយឲ្យកូនលូតលាស់បានយ៉ាងល្អ។ ដូចនេះ អ្នកម្តាយគួរតែពិសារពងមាន់ខ្លះ ដើម្បីសុខភាពកូនក្នុងផ្ទៃ។

Eggs: Health benefits, nutrition, and more

២. ក្រោយពេលដែលអ្នកម្តាយបរិភោគពងមាន់រួច នឹងធ្វើឲ្យអ្នកមិនសូវប្រឈមមុខនឹងអាការៈខ្វះឈាមឡើយ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលជួយរាងកាយអ្នកមិនឲ្យខ្វះសារធាតុដែក។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយកើតមានអាការៈខ្វះឈាមនោះឡើយ។ ប៉ុន្តែពងមាន់នេះ អ្នកម្តាយគួរតែចម្អិនឲ្យឆ្អិន ទើបអាចបរិភោគបាន មិនគួរញ៉ាំឆៅទេ ព្រោះអាចនាំមេរោគចូលទៅឲ្យកូនក្នុងផ្ទៃបាន។ ក្នុងមួយថ្ងៃ អ្នកម្តាយមិនគួរពិសារពងមាន់លើសពី២គ្រាប់ទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន និងអ្នក៕