អ្នកម្តាយទល់លាមក ញ៉ាំផ្លែឈើនេះនឹងជួយបាន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលជួយសម្រួលមិនឲ្យអ្នកម្តាយទល់លាមក។ តើមានអ្វីខ្លះទៅ?

១. ផ្លែចេក មានផ្ទុកសារធាតុសរសៃច្រើន ព្រមទាំងជាតិស្ករ ដោយធ្វើឲ្យពោះវៀន និងក្រពះអ្នកម្តាយដំណើរការបានល្អណាស់ក្រោយពេលដែលបរិភោគរួច។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយមិនទល់លាមកទៀតឡើយ ដោយងាយស្រួលបត់ជើងធំណាស់។

Health Benefits of Bananas

២. ក្នុងផ្លែប៉ោម ក៏មានផ្ទុកសារធាតុសរសៃខ្ពស់ដែរ ព្រមទាំងសារធាតុដទៃទៀត ដោយអាចជួយការពារជញ្ចាំងពោះវៀន និងជួយឲ្យក្រពះ និងពោះវៀនដំណើរការបានល្អខ្លាំង។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយមិនប្រឈមមុខនឹងអាការៈទល់លាមកយូរឡើយ។

៣. ក្នុងក្រូចថ្លុង មានផ្ទុកសារធាតុជាច្រើន ដោយអាចជួយអ្នកឲ្យងាយស្រួលបត់ជើងធំ ថែមទាំងជួយបញ្ចុះជាតិខ្លាញ់ ព្រមទាំងបញ្ចុះសម្ពាធឈាមផងដែរ។ ដូចនេះ អ្នកម្តាយអាចទិញក្រូចថ្លុងនេះមកពិសារបាន។

តើ ក្រូចថ្លុង មាន អត្ថប្រយោជន៍ អ្វីខ្លះ ?

៥. ផ្លែសាលី មានផ្ទុកសារធាតុដែលអាចជួយបញ្ចុះសម្ពាធឈាម ព្រមទាំងជួយបំបាត់អាការៈក្តៅក្នុង។ ជាពិសេស ផ្លែឈើមួយនេះ អាចជួយក្រពះឲ្យរំលាយអាហារបានយ៉ាងល្អ ដោយជួយឲ្យអ្នកងាយស្រួលបត់ជើងតូច និងបត់ជើងធំផងដែរ។ 

៦.​ ផ្លែគីវី មានផ្ទុកវីតាមីនសេខ្ពស់ ថែមទាំងជួយឲ្យរាងកាយអ្នកម្តាយងាយស្រូកយកវីតាមីនមួយនេះផងដែរ។ ជាពិសេស ផ្លែឈើមួយនេះ ជួយអ្នកម្តាយឲ្យងាយស្រួលបត់ជើងធំខ្លាំងណាស់។ ដូចនេះ អ្នកម្តាយនឹងបាត់កង្វល់ក្នុងការទល់លាមកទៀតហើយ៕