អ្នកម្តាយពរពោះបាន៧ខែ រឿង៣នេះ អាចធ្វើបាន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកម្តាយពីរឿង៣ដែលអ្នកម្តាយអាចធ្វើបានពេលពរពោះបាន៧ខែ។ តើមានអ្វីខ្លះទៅ?

១. ក្នុងពេលដែលអ្នកម្តាយពរពោះបាន៧ខែ អ្នកម្តាយអាចចាប់ផ្តើមពិសារអាហារដែលខ្លួនចូលចិត្តហើយ ព្រោះក្នុងពេល៧ខែនេះជាពេលដែលកូនលូតលាស់បានគ្រប់លក្ខណៈ។ ដូចនេះ អ្នកម្តាយអាចបរិភោគអាហារដែលខ្លួនចូលចិត្ត ដោយមិនចាំបាច់ព្រួយបារម្ភខ្លាំងពីការលូតលាស់របស់កូនក្នុងផ្ទៃឡើយ។

Pregnancy & COVID-19: What You Need to Know If You're Pregnant | Houston  Methodist On Health

២. នៅពេលដែលអ្នកម្តាយចង់គេង អាចគេងបាន ព្រោះកាលពីប៉ុន្មានខែមុន អ្នកអាចនឹងពិបាកគេងលក់ស្រួលណាស់។ ដូចនេះ អ្នកម្តាយអាចឆ្លៀតឱកាសនេះគេងបាន ព្រោះក្នុងប៉ុន្មានខែខាងមុខ អ្នកម្តាយអាចនឹងរងភាពឈឺចុកចាប់ពេលដែលស្បូនបើក។

Comfort Tips for Sleeping During Pregnancy

៣. អ្នកម្តាយគួរតែរៀបចំសម្ភារៈប្រើប្រាស់របស់ទារកឲ្យហើយ ព្រោះក្នុងប៉ុន្មានខែខាងមុខនេះ ពោះរបស់អ្នកអាចនឹងកាន់តែធំទៅៗ ដោយពិបាកក្នុងការដើរទិញឥវ៉ាន់ខ្លាំងណាស់៕