ស្ត្រីមានផ្ទៃពោះ ពេលចូលបន្ទប់ទឹក ហាមធ្វើរឿងនេះ ទើបកូនមិនពិបាកដកដង្ហើម
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើ៣ដែលអ្នកមិនគួរធ្វើក្នុងពេលចូលបន្ទប់ទឹក។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកម្តាយចូលបន្ទប់ទឹក មិនគួរប្រើការចោងហោងមកបត់ជើងតូច ឬបត់ជើងធំឡើយ ព្រោះការចោងហោងនេះ អាចសង្កត់ត្រូវកូនក្នុងផ្ទៃ ដោយធ្វើឲ្យកូនខ្វះអុកស៊ីសែនក្នុងការដកដង្ហើមបាន។ ជាពិសេស អ្នកម្តាយគួរតែកាត់បន្ថយការចូលបង្គន់សាធារណៈ ព្រោះបង្គន់សាធារណៈអាចនឹងមានមេរោគច្រើន ដោយធ្វើឲ្យអាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃបាន។ ជាងនេះទៅទៀត អ្នកម្តាយមិនគួរចូលបន្ទប់ទឹកយូរឡើយ ដោយមិនគួរមានទម្លាប់កាន់ទូរស័ព្ទចូលបន្ទប់ទឹកលេងឡើយ ទើបមិនធ្វើឲ្យកូនក្នុងផ្ទៃពិបាកដកដង្ហើម៕