ការបំបៅទារកឪ្យបានត្រឹមត្រូវសម្រាប់អ្នកម៉ាក់
- ការបំបៅដែលត្រឹមត្រូវ
– បំបៅជាទូទៅរៀងរាល់ ២ទៅ៤ ម៉ោងម្តង។
– បីកូនក្មេងយ៉ាងណាឱ្យក្បាលរបស់ពួកគេខ្ពស់ជាងខ្លួនបន្តិច។
– ផ្អៀងដបដើម្បីឱ្យទឹកដោះគោបំពេញក្បាលដោះ។
– បំបៅតាមកំរិតនៃការបៅឬទៅតាមវ័យរបស់ទារក។
– នៅមើលទារកបៅ ហើយនិយាយជាមួយគាត់ដើម្បីឱ្យទារកមានភាពកក់ក្ដៅនិងសុវត្ថិភាព។
– បើបៅអស់ក្នុងរយៈពេលមួយម៉ោងចូរចាក់ទឹកដោះគោនៅសល់ចោល។
- ការបំបៅដែលមិនត្រឹមត្រូវ
– បំបៅទារកមិនទៀងទាត់។
– បីឬដាក់ក្បាលកុមាររាបស្មើនឹងខ្លួន(អាចឈ្លក់ចូលបំពង់ខ្យល់)។
– បញ្ឈរដបទឹកដោះខ្លាំងពេក អាចធ្វើឱ្យទឹកដោះហូរលឿនបៅមិនទាន់ឬឈ្លក់។
– បំបៅទារកតិចពេកឬច្រើនពេក។
– ទុកឱ្យទារកនៅបៅតែម្នាក់ឯងដោយគ្មានអ្នកមើល។
– យកទឹកដោះដែលនៅសល់យូរឱ្យទារកបៅបន្ត។ល។