យល់ដឹងអំពីការក្តៅខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ!!!
ក្តៅខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ គឺជាការកើនឡើងកម្តៅខ្លួនធំជាង ឬស្មើ ៣៧.៨ អង្សារសេ។
១) មូលហេតុដែលនាំអោយមានការកើនឡើងកំដៅក្នុងអំឡុងពេលមានផ្ទៃពោះ មានបីប្រភេទគឺ:
ក. មូលហេតុមិនសូវធ្ងន់ធ្ងរ៖ រលាកត្រចៀក រលាកបំពង់ក រលាកទងសួត ផ្តាសាយធំ
ខ. មូលហេតុធ្ងន់ធ្ងរ៖ ការរលាកតំរងនោម ការរលាក ប្រដាប់បន្តពូជ ការរលាកស្រោមទឹកភ្លោះ ស្អូច, Toxoplasmose , cytomegalovirus , herpès , រលាកសួត ,ស្រឡទែន,រលាកថ្លើមប្រភេទ B ,C, របេង, listeriose , ជំងឺអេដស៍
គ. មូលហេតុដែលអាចបណ្តាលអោយមានការវះកាត់បន្ទាន់មានដូចជា៖
រលាកខ្នែងពោះវៀន រលាកថង់ទឹកប្រមាត់
២) រោគសញ្ញាដែលអាចកើតមានឡើងគួបផ្សំជាមួយការកើនឡើងនៃកំដៅ៖
ក. សញ្ញានៃការពិបាកបត់ជើងតូចមានដូចជា៖
នោមពិបាក នោមមិនអស់ នោមក្រហាយ នោមមានឈាម ឈឺចង្កេះ
ខ. សញ្ញាផ្នែកប្រដាប់រំលាយអាហារ ៖ រាគ ក្អួត ចងោ្អរ ចុកពោះ
គ. សញ្ញានៃផ្លូវដង្ហើម ៖ ក្អក ហត់ ពិបាកដកដង្ហើម ថប់ដើមទ្រូង
ឃ. សញ្ញានៃប្រដាប់បន្តពូជ ៖ ធ្លាក់សខ្លាំង មានក្លិនស្អុយ
ការធ្លាក់ឈាម និងការហូរខ្ទុះ
*បញ្ជាក់: ចំពោះការបង្ករោគដោយ ប៉ារ៉ាសី់ត, វីរុស រឺ បាក់តេរីមួយចំនួនធំគឺមិនបណ្តាលអោយ មានសញ្ញាតំអូញអ្វីទាំងអស់ ដូច្នេះទាមទារអោយស្រ្តីមានផ្ទៃពោះទាំងអស់ត្រូវមកពិនិត្យផ្ទៃពោះ និងធ្វើតេស្តឈាមរកមេរោគមួយចំនួន អោយបានទៀងទាត់ និងទាន់ពេលវេលា។
៣) កត្តាប្រឈមនៅពេលដែលមានអាការៈគ្រុនក្តៅក្នុងអំឡុងពេលមានផ្ទៃពោះមានដូចជា៖
អាចបណ្តាលអោយរលូតកូន កូនកើតមិនគ្រប់ខែ ទារកស្លាប់ក្នុងពោះ ជំងឺដែលអាចកើតមានលើទារកដែលបណ្តាលមកពីការឆ្លងរោគពីម្តាយទៅកូន។
៤) វិធីការពារ និងព្យាបាល៖ ត្រូវនៅអោយឆ្ងាយពីសត្វឆ្មា ឬសត្វអាចបង្ករោគមួយចំនួនទៀត មិនត្រូវបរិភោគ សាច់ឆៅ ឬបន្លែឆៅ ដែលលាងសម្អាតមិនបានស្អាតល្អ មិនត្រូវបរិភោគ អាហារផ្អាប់ ឬអាហាររក្សាក្នុងទូរទឹកកករយៈពេលយូរ ព្រោះវាមានផ្ទុកនូវប៉ារ៉ាស៊ីតមួយចំនួន ត្រូវនៅអោយឆ្ងាយពីក្មេង ឬកុមារដែលកើតអុតស្វាយ ឬស្អូចព្រោះបណ្តាលអោយឆ្លងបាន ត្រូវមកពិនិត្យផ្ទៃពោះ និងពិនិត្យឈាមដើម្បីស្វែងរកមេរោគមួយចំនួន ដែលអាចបង្កហានិភ័យដល់ទារកក្នុងផ្ទៃ
បើមានអាការៈក្តៅខ្លួន កំដៅលើស ឬស្មើ ៣៧.៨ អង្សាសេ ត្រូវមកមន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីទទួលបានការព្យាបាល និងស្វែងរកមូលហេតុ អោយបានទាន់ពេលវេលា ជៀសវាងការបង្កគ្រោះថ្នាក់ដល់ម្តាយ និងទារកក្នុងផ្ទៃ។