តើស្រ្តីមានផ្ទៃពោះអាចញ៉ាំទឹកក្តៅបានដែរទេ?

ការញ៉ាំទឹកគឺជាវិធីសាស្រ្តដ៏អស្ចារ្យមួយដើម្បីទទួលបានសុខភាពល្អ មិនខ្វល់ថាអ្នកមានផ្ទៃពោះឬអត់ទេ។ ការញ៉ាំទឹកយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃគឺជាតម្រូវការដើម្បីថែរក្សារាងកាយ និងមុខងារសរីរាង្គក្នុងខ្លួន។ យ៉ាងណាមិញ ក្នុងពេលមានផ្ទៃពោះ គួរតែបង្កើនការញ៉ាំទឹកបន្ថែមទៀតផង ព្រោះរាងកាយត្រូវការទឹកបន្ថមដើម្បីសម្របខ្លួននឹងការប្រែប្រួលទាំងឡាយក្នុងពេលមានផ្ទៃពោះ។ 

ការញ៉ាំទឹកក្តៅឧណ្ហៗក្នុងពេលមានផ្ទៃពោះគឺជាវិធីសាស្រ្តដ៏មានសុវត្ថិភាពបំផុតសម្រាប់ពួកគេ ដរ៉ាបណាទឹកនោះមិនក្តៅពេក។ ការញ៉ាំទឹកក្តៅឧណ្ហៗក្នុងពេលមានផ្ទៃពោះគឺមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាពស្រ្តីមានផ្ទៃពោះដូចជា៖ 

  • ការញ៉ាំទឹកក្តៅឧណ្ហៗនៅពេលព្រឹក នឹងជួយដល់ចលនារបស់ពោះវៀន។ ជាតិពុលក្នុងរាងកាយក៏ច្រោះចេញនៅពេលនេះដែរ​។
  • ជួយទប់ស្កាត់ការក្រហាយដើមទ្រូង និងគ្រប់គ្រងការចាញ់កូន
  • ការទល់លាមក ឬហើមពោះគឺជាបញ្ហាដែលកើតមានជាញឹកញ៉ាប់ចំពោះស្រ្តីមានផ្ទៃពោះ ហើយការញ៉ាំទឹកក្តៅឧណ្ហៗនឹងជួយដោះស្រាយរឿងនេះបាន។ 
  • ជួយឲ្យមានកម្លាំងថាមពល និងចៀសផុតពីអារម្មណ៍ខ្ជិលផងដែរ
  • ការញ៉ាំទឹកក្តៅឧណ្ហៗនឹងជួយដល់ការរំលាយអាហារ ពង្រឹងដល់របត់ឈាមរត់ និងប្រឆាំងការអស់កម្លាំង
Importance of Drinking Water During Pregnancy | Pureit Water India