របៀបថែរក្សាមុខរបួសក្រោយពេលដែលអ្នកសម្រាលកូនដោយវះកាត់
ការសម្រាលកូនចែកចេញជាពីរប្រភេទគឺ ការសម្រាលដោយធម្មជាតិ និងការវះកាត់ ប្រសិនជាអ្នកសម្រាលដោយធម្មជាតិ នោះអ្នកនឹងគ្មានមុខរបួសលើពោះឡើយ ប៉ុន្តែប្រសិនជាអ្នកវះ នោះអ្នកនឹងមាន ដូចនេះតើគួរតែថែរក្សាមុខរបួសតាមរយៈណាខ្លះទៅ?
១. អ្នកត្រូវតែរក្សាកន្លែងដែលនៅជុំវិញមុខរបួសឱ្យមានលក្ខណៈស្អាត។
២. នៅពេលដែលអ្នកសម្រាក អ្នកអាចគេងចំហៀងបាន ព្រោះវាអាចជួយកាត់បន្ថយអាការៈឈឺមុខរបួសរបស់អ្នកបាន។
៣. នៅកន្លែងមុខរបួសរបស់អ្នក អ្នកត្រូវតែរក្សាឱ្យមានអនាម័ ហើយស្អាត ពេលដែលបែកញើស អ្នកត្រូវតែជូតចេញឱ្យលឿន ព្រោះបើវាហូរត្រូវមុខរបួសនោះ វានឹងអាចធ្វើឱ្យអ្នកឈឺ ហើយអាចឆ្លងមេរោគយ៉ាងងាយទៀតផង ជាពិសេសមិនត្រូវយកទឹកក្តៅលាងសម្អាតឡើយ។
៤. អ្នកត្រូវតែផ្លាស់ប្តូររបបអាហាររបស់អ្នក ដោយត្រូវតែបរិភោគផ្លែឈើ ពងមាន់ ស្បែកសាច់ ពពួលអាហារដែលមានវីតាមីនC និងEឱ្យបានច្រើន ហើយមិនត្រូវពិសារម្ទេស ស្លឹកខ្ទឹម ខ្ទឹមស និងអាហារផ្សេងៗដែលហិរនោះទេ ព្រោះវាអាចប៉ះពាល់ដល់មុខរបួសអ្នកខ្លាំងណាស់។
៥. អ្នកមិនត្រូវហាត់ប្រាណដោយប្រើកម្លាំងខ្លាំង ឬចលនាធ្ងន់ៗនោះទេ ព្រោះវាអាចធ្វើឱ្យមុខរបួសអ្នកដាច់ ឬរហែកបាន។
៦. ប្រសិនជាមុខរបួសអ្នកនៅតែឈឺខ្លាំង អ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីយកថ្នាំផ្សេងៗមកលាបបំបាត់អាការៈទាំងនេះ៕