មូលហេតុញឹកញាប់ដែលនាំឲ្យស្រ្តីសម្រាលកូនមិនបានគ្រប់ខែ

ការមានផ្ទៃពោះប្រកបដោយសុខភាពល្អគឺមានរយៈពេល ៤០សប្តាហ៍។ យ៉ាងណាមិញ ដោយសារតែហេតុផលជាច្រើន ទើបធ្វើឲ្យកូនកើតមកមិនគ្រប់ខែ ឬកើតមុនកំណត់។ ទារកដែលត្រូវបានគេចាត់ទុកថាកើតមិនគ្រប់ខែគឺ គែសម្រាលចេញពីពោះម្តាយនៅអាយុមុន ៣៧សប្តាហ៍។ ដូច្នេះការយល់ដឹងអំពីមូលហេតុ នៃការសម្រាលកូនមិនគ្រប់ខែ អាចជាវិធីមួយជួយដោះស្រាយ និងត្រៀមលក្ខណៈទុកជាមុនបាន។ 

ការសម្រាល ៣ ដំណាក់កាល ម៉ាក់ៗ ពពោះ ត្រូវ ឆ្លង កាត់មុនបានជួបមុខកូនជាទីស្រលាញ់  - Hello Krupet

មានកត្តាច្រើនណាស់ដែលអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្ពស់នឹងការសម្រាលកូនមិនគ្រប់ខែដូចជា៖ 

  • ការជក់បារី ការញ៉ាំគ្រឿងស្រវឹង និងការលេបថ្នាំមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់ការមានផ្ទៃពោះ។ ដូច្នេះ ចូរចៀសឲ្យឆ្ងាយពីរឿងនេះដើម្បីកុំឲ្យមានផលវិបាកក្នុងពេលមានផ្ទៃពោះ។ 
  • បើសិនជាម្តាយធាត់ ឬស្គមពេក រាងកាយរបស់គាត់គឺមិនមានសុខភាពល្អគ្រប់គ្រាន់សម្រាប់ការមានផ្ទៃពោះទេ។ ដូច្នេះ​ ចូរថែរក្សាទម្ងន់ឲ្យមានសុខភាពល្អសិន មុនពេលរៀបគម្រោងមានផ្ទៃពោះ។ 
  • ស្ថានភាពសុខភាពដូចជា លើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងការបង្ករោគអាចចៀសវាងបានតាមរយៈការអនុវត្តន៍អនាម័យ និងរស់នៅប្រកបដោយសុខភាពដូចជា ញ៉ាំអាហារផ្តល់សុខភាព ហាត់ប្រាណទៀងទាត់ គេងគ្រប់គ្រាន់ និងបំបាត់ស្រ្តេស។ 
  • ការថែទាំសុខភាពអំឡុងពេលមានផ្ទៃពោះដ៏ល្អមួយគឺសំខាន់ដូចរបបអាហារល្អក្នុងពេលមានផ្ទៃពោះអញ្ចឹង។ គេអាចនិយាយបានថា ម្តាយត្រូវការការគាំទ្រ និងថែរក្សាច្រើនណាស់ពីប្តី មិត្តស្និទ្ធស្នាល និងក្រុមគ្រួសារ។ 
តើ ពេល ណា ស្ដ្រី គួរ ឬក៏ មិនគួរ សម្រាល កូន ដោយការ វះកាត់ | ភ្នំពេញ ប៉ុស្ដិ៍
  • ការសម្រាលកូនមិនគ្រប់ខែអាចបណ្តាលមកពីម្តាយធ្លាប់សម្រាលកូនមិនគ្រប់ខែកាលពីពេលមុន។
  • សម្រាប់ស្រ្តីមានកូនភ្លោះចាប់ពីពីរឡើងទៅក៏ប្រឈមមុខតិចតួចនឹងការសម្រាលកូនមិនគ្រប់ខែដែរ។ 
  • ការមានផ្ទៃពោះភ្លាមៗក្រោយពីសម្រាលកូនមួយរួច ក៏អាចដាក់សម្ពាធលើរាងកាយម្តាយកាន់តែខ្លាំងទៀតដែរ ក្នុងការសម្រាលកូនក្រោយមិនគ្រប់ខែ៕