កត្តាដែលអាចប៉ះពាល់ដល់ការបង្កើតកូន

និយាយចំពោះនារី ការបង្កើតកូនពិតជាសំខាន់ណាស់ ព្រោះនៅពេលដែលអ្នកមានសមត្ថភាពបង្កើតកូន នោះគ្រួសារអ្នកនឹងអាចមានសុភមង្គលបាន ហើយកូនក៏ជាចំនុចមួយដែលសំខាន់ក្នុងការចងចិត្តស្វាមីដែរ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីកត្តា៤ដែលអាចប៉ះពាល់ដល់សសមត្ថភាពបង្កើតកូនរបស់អ្នក។ តើមានអ្វីខ្លះទៅ?

១. ការមករដូវមិនទៀងទាត់ដោយមានពេលខ្លះមកលឿន ហើយពេលខ្លះមកយឺតខុសពីខែមុន។

នារីមានរដូវមិនទៀង មកពីហេតុអ្វី? | Post News

២.​ ម្យ៉ាងទៀតនៅពេលដែលអ្នកមករដូវកាន់តែតិចថ្ងៃ ឬកាន់តែច្រើនថ្ងៃក៏អាចប៉ះពាល់ដល់សមត្ថភាពបង្កើតកូនដូចគ្នា។

៣. ការធ្លាក់ឈាមរដូវតិចជាងមុនក៏ជាកត្តាចំបងក្នុងការធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពបង្កើតកូនរបស់អ្នកដូចគ្នា។

៤. ការមករដូវដែលមានលក្ខណៈធម្មតាគឺពី២ទៅ៣ថ្ងៃគឺធ្លាក់ឈាមច្រើន ហើយពី៥ទៅ៧ថ្ងៃគឺអស់។ ប៉ុន្តែនៅពេលដែលឈាមអ្នកធ្លាក់កាន់តែច្រើនជាងខែមុន ឬតិចជាងខែមុន នោះអ្នកកួរតែប្រយ័ត្ន។ ដូចនេះនៅពេលដែលអ្នកមានអាការៈទាំង៤ខាងលើនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្ត្រីទើបបាន នោះអ្នកនឹងអាចព្យាបាលទាន់ពេលដោយមិនប៉ះពាល់ដល់សមត្ថភាពបង្កើតកូននៅថ្ងៃក្រោយឡើយ៕ 

នេះជាមូលហេតុ ដែលអាចធ្វើឲ្យស្ត្រីមួយចំនួនមករដូវមិនទៀង... - Khmer Breaking  News