តើការក្អករបស់ស្ត្រីមានផ្ទៃពោះ អាចបណ្តាលមកពីអ្វីខ្លះ?

កាលពីអត្ថបទមុនយើងខ្ញុំបានប្រាប់អ្នកពីផលប៉ះពាល់នៃការក្អករបស់អ្នកចំពោះទារកក្នុងផ្ទៃរួចមកហើយ។ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីមូលហេតុ និងវិធីព្យាបាលមួយចំនួនវិញម្តង។ តើមានរបៀបណាខ្លះទៅ?

១. មូលហេតុទី១អាចមកពីអ្នកផ្តាសាយ។ នៅពេលដែលអ្នកផ្តាសាយមិនមានអាការៈធ្ងន់ អ្នកមិនគួរប្រើថ្នាំមកព្យាបាលទេ អ្នកគួរតែប្រើវិធីធម្មជាតិមកព្យាបាល។ អ្នកអាចចាប់ផ្តើមញ៉ាំទឹកនៅពេលដែលចាប់ផ្តើមក្អកដំបូង។

How to treat a cold during pregnancy | Mother&Baby

២. មូលហេតុមួយទៀតអាចមកពីអ្នកមានសុខភាពខ្សោយ។ នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកអាចមានសុខភាពខ្សោយជាងមុន ជាហេតុដែលអាចធ្វើឲ្យអ្នកមានអាការៈក្អកបាន។ ដូចនេះនៅពេលដែលអ្នកពិសារអាហារផ្សេងៗ អ្នកគួរតែប្រយ័ត្ន ទើបអាការៈក្អកនេះមិនធ្ងន់ធ្ងរ។

៣. មូលហេតុមួយទៀតអាចមកពីអ្នករលាកបំពង់ក ឬមានជំងឺទាក់ទងនឹងផ្លូវដង្ហើម វាក៏អាចក្អកបានដែរ។ ដូចនេះអ្នកអាចលាយអំបិលបន្តិចចូលទៅក្នុងទឹក ហើយញ៉ាំបាន វានឹងអាចធូរ។ ប៉ុន្តែនៅពេលដែលអ្នកក្អកធ្ងន់ធ្ងរ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ទើបមិនមានគ្រោះថ្នាក់ដល់អ្នក និងកូនបាន៕

Sore Throat During Pregnancy: Causes, Symptoms and Treatment