កំឡុងពេលមានផ្ទៃពោះ មិនគួរប្រើម៉ាសបិទមុខផ្តេសផ្តាសឡើយ

ខាងក្រោមនេះ parenting-tip យើងខ្ញុំនឹងបង្ហាញអ្នកពីម៉ាសដែលអ្នកម្តាយអាចប្រើបានក្នុងកំឡុងពេលមានផ្ទៃពោះ។

១. ក្នុងកំឡុងពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែទិញម៉ាសមុខដែលមានចារថាស្ត្រីមានផ្ទៃពោះអាចប្រើបាន ដោយមិនគួរប្រើម៉ាសបិទមុខដែលធ្វើឲ្យស្បែកសឡើយ ព្រោះក្រោយពេលដែលអ្នកប្រើរួច អាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃបានយ៉ាងងាយ។

សារៈប្រយោជន៍នៃម៉ាសបិទមុខ | Cambodia Health (សុខភាព កម្ពុជា)

២. ពេលដែលអ្នកទិញម៉ាសបិទមុខ អ្នកគួរតែជ្រើសរើសម៉ាសដែលល្បីឈ្មោះ ហើយមើលឲ្យបានច្បាស់ពីសារធាតុដែលមានក្នុងម៉ាសនោះ ដោយមិនគួរចេះតែជឿគេទេ ព្រោះអាចធ្វើឲ្យគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបាន។

៣. ចុងក្រោយ អ្នកគួរតែទិញមកសាកសិន ព្រោះមានម៉ាសបិទមុខខ្លះអាចធ្វើឲ្យស្បែកអ្នកប្រតិកម្មយ៉ាងងាយ។ ដូចនេះ ពេលដែលអ្នកកំពុងតែពរពោះ អ្នកគួរតែប្រយ័ត្នក្នុងការប្រើម៉ាសបិទមុខ ដោយមិនគួរចង់ស្អាត ហើយធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃឡើយ៕

របៀប ប្រើ ម៉ាស បិទមុខ