មិននឹកស្មានសោះ! វិធីការពារសង្វារដ៏មានប្រសិទ្ធភាពកំឡុងពេលមានផ្ទៃពោះ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារស្នាមសង្វារដែលអាចកើតឡើងក្នុងកំឡុងពេលមានផ្ទៃពោះ។ តើវិធីការពារមានអ្វីខ្លះ?

ចង់ការពារស្នាមសង្វារ អ្នកគួរតែរៀបចំឲ្យបានគ្រប់ចាប់ពីពេលដែលមានផ្ទៃពោះ។ ក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ អ្នកមិនគួរញ៉ាំច្រើនហួសកម្រិតឡើយ ព្រោះក្នុងពេលនេះ កូនមិនសូវត្រូវការសារធាតុចិញ្ចឹមច្រើនឡើយ។ ដូចនេះ អ្នកគួរតែគ្រប់គ្រងទម្ងន់របស់អ្នកឲ្យបានល្អ ដោយមិនគួរឲ្យខ្លួនអ្នកឡើងទម្ងន់លឿនពេកនោះទេ ព្រោះបើពោះអ្នកធំលឿនពេក នឹងធ្វើឲ្យអ្នកងាយឡើងសង្វារ។ ជាពិសេស ក្នុងដំណាក់កាលបន្ត អ្នកអាចធ្វើការហាត់ប្រាណបាន ដើម្បីកាត់បន្ថយមិនឲ្យស្នាមសង្វារអាក្រក់នោះកើតឡើងលឿន ហើយច្រើន។ អ្នកអាចធ្វើតាមវិធីទាំងនេះ ដើម្បីការពារស្នាមសង្វារទាំងនោះបានយ៉ាងងាយ៕

តើអ្នកដឹងថា សង្វារពោះកើតមកពីអ្វី ហើយអាចបំបាត់បានឬទេ?