បើមានផ្ទៃពោះបាន១០ថ្ងៃ អាការៈអ្វីអាចមើលដឹងជាងគេ?
ខាងក្រោមនេះ parenting-tip យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលអាចបង្ហាញប្រាប់អ្នកថា អ្នកមានផ្ទៃពោះ។
១. អាការៈដំបូងគេ គឺរដូវតែម្តង បើរដូវអ្នកមិនមក អ្នកគួរតែបង្កើនការប្រយ័ត្ន ដោយពិនិត្យឲ្យបានច្បាស់លាស់ ទើបមិនធ្វើឲ្យកូនក្នុងផ្ទៃបាត់បង់ដោយមិនដឹងខ្លួន។
២. នៅពេលដែលអ្នកគេងយ៉ាងណា សម្រាកយ៉ាងណា ក៏មិនបាត់នឿយហត់ ដោយចង់តែគេង ហើយមានអារម្មណ៍ធុញ រួមផ្សំទាំងការគ្មានរដូវខាងលើមួយមុខទៀត អ្នកគួរតែពិនិត្យពោះរបស់អ្នកហើយ ព្រោះអត្រានៃការមានកូនគឺខ្ពស់។
៣. អាការៈបាត់រដូវ នឿយហត់ខ្លាំងហើយច្រើន បូកនឹងព្រឹកឡើងងើបមកចេះតែចង់ក្អួត ដោយញ៉ាំអ្វីក៏មិនចូល ហិតក្លិនមិនស្រួលគឺក្អួត អ្នកប្រហែលជាមានមែនទែនហើយ។ ដូចនេះ មានតែការពិនិត្យទេ ទើបអាចដឹងពីអាការៈអ្នកបានច្បាស់។
៤. អាការៈ៣ខាងលើ រួមនឹងសីតុណ្ហភាពក្នុងខ្លួនខ្ពស់ជាងបុគ្គលធម្មតា ក៏ជាមុខសញ្ញានៃការមានកូនដែរ។ ជាធម្មតា សីតុណ្ហភាពខ្លួនរបស់បុគ្គលម្នាក់ៗគឺស្ថិតក្នុងចន្លោះពី៣៦ដល់៣៧អង្សាសេ។ បើសីតុណ្ហភាពក្នុងរាងកាយអ្នកតែងលើសពី៣៧អង្សាសេ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីការមានផ្ទៃពោះ៕