ហេតុផលសំខាន់ៗ តម្រូវឱ្យឪពុកម្ដាយនាំកូនៗមកចាក់វាក់សាំងនិងថ្នាំបង្ការ
ការចាក់ថ្នាំបង្ការ ឬវ៉ាក់សាំង គឺជាវិធីវេជ្ជសាស្រ្តមួយ ដែលជួយការពារលោកអ្នក មិនឆ្លងជំងឺ ទប់ស្កាត់ការរាត្បាតជំងឺ និងបន្ថយហានិភ័យធ្ងន់ធ្ងរនៅពេលលោកអ្នកមានជំងឺ។ ឪពុកម្តាយគ្រប់រូបត្រូវនាំកូនមកមណ្ឌលសុខភាពតាមការកំណត់របស់អ្នកគ្រូពេទ្យជាចាំបាច់។
ហេតុផលសំខាន់ៗដែលឪពុកម្ដាយត្រូវនាំកូនមកចាក់ថ្នាំបង្ការគឺ ៖
១. សារជាតិនៃថ្នាំបង្ការ ជួយការពារកុមារពីហានិភ័យឆ្លងជំងឺផ្សេងៗ
២. បន្ថយហានិភ័យនៃការកើតជំងឺធ្ងន់ធ្ងរ (បើសិនជាកុមារឈឺ គឺកុមារមិនឈឺធ្ងន់ធ្ងរ)
៣. ថ្នាំបង្ការខ្លះតម្រូវឱ្យស្រ្តីមានផ្ទៃពោះចាក់ ដើម្បីការពារហានិភ័យមួយចំនួនកើតចំពោះទារកក្នុងផ្ទៃ និងពេលទារកកើតមក
៤. កុមារមិនងាយឈឺ ដែលជួយសន្សំសំចៃថវិកាក្នុងគ្រួសារ