រោគសញ្ញាបង្ហាញថា កូនលោកអ្នកកំពុងជួបបញ្ហាកង្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរ

ក្នុងករណីឪពុកម្ដាយ ឬអាណាព្យាបាលសង្កេតឃើញកូនៗរបស់ខ្លួនចេញរោគសញ្ញាទាំងអស់នេះ បានន័យថា កូនៗរបស់អ្នកកំពុងជួបប្រទះបញ្ហាកង្វះអាហាររូបត្ថម្ភស្រួចស្រាលធ្ងន់ធ្ងរ។

តើមានសញ្ញាអ្វីខ្លះដែលអាចលេចចេញឡើង? ខាងក្រោមនេះ parenting-tip.com សូមលើកយកបព្ហាមួយនេះមកបកស្រាយដើម្បីឪ្យអ្នកម្តាយត្រូវមានការប្រុងប្រយ័ត្នបានខ្ពស់។

នេះគឺជាការកង្វះអាហាររូបត្ថម្ភស្រួចស្រាលធ្ងន់ធ្ងរ តាមរយៈរោគសញ្ញាដូចជា៖

– ងាយសក់ជ្រុះ

– ស្បែកស្ងួត និងស្តើង

– សាច់ដុំខ្សោយ និងរួមស្វិតនៅត្រង់ដៃ និងជើង

– ស្គម និងមានរូបរាងតូចខ្លាំង។  កង្វះអាហារូបត្ថម្ភប្រភេទនេះហៅថា កង្វះអាហារូបត្ថម្ភស្ងួត (marasmus)។

Early brain function affected in poor kids' - The Hindu

តាមការបង្ហាញរបស់អ្នកជំនាញ កុមារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ អាចនឹងមានរូបរាងបែបនេះ៖

– សក់ស្ងួត ស្តើង បាត់បង់ពណ៌ និងប្រែជាក្រហម លឿង ឬស នៅលើស្បែក

– ស្បែករបក ឬប្រេះហើមពោះ

– ហើមជុំវិញភ្នែក ឬជើងឬកជើង

– កុមារអាចនឹងមានទម្ងន់ធម្មតា

– អស់កម្លាំងល្ហិតល្ហៃ ឬមិនចង់កម្រើក។

ចំណែក កង្វះអាហារូបត្ថម្ភមួយប្រភេទទៀតហៅថា កង្វះអាហារូបត្ថម្ភសើម។ ឧទាហរណ៍៖ បើអ្នកចុចនៅត្រង់ភ្នែកគោល ហើយដកម្រាមដៃវិញ នោះនឹងនៅមានស្នាមទ្រុឌ៕