ផលវិបាកទារក! ការឈ្លក់ទឹកដោះបណ្តាលឪ្យប៉ះពាល់ដល់សុខភាព
ការបំបៅទឹកដោះ គឺជាមធ្យោបាយតែមួយគត់របស់ទារក អាយុចាប់ពី សូន្យខែរហូតដល់ ៦ខែ ដែលអាចទ្រទ្រង់ការលូតលាស់របស់ពួកគេ។ ក្នុងនោះ ការបៅរបស់ទារកក៏អាចបង្កហានីភ័យឈ្លក់ទឹកដោះផងដែរ បើសិនជាយើងមិនបានយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវ។
កត្តាទាំងនេះ ជាបញ្ហាដែលឪពុកម្តាយ ឬអាណាព្យាបាលទាំងអស់ មិនអាចមើលស្រាល និងមើលរំលងបានឡើយនៅពេលទារកបៅទឹកដោះមិនបានត្រឹមត្រូវ អាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពទារកយ៉ាងខ្លាំង។
១.កត្តាអ្វីខ្លះដែលបណ្តាលឱ្យទារកឈ្លក់ទឹកដោះ?
ការឈ្លក់ទឹកដោះរបស់ទារកអាចជា៖
- ទារកដែលកើតមិនគ្រប់ខែ ឬទម្ងន់មិនគ្រប់
- ទារកដែលមានបញ្ហាបេះដូង
- ទារកដែលមានភាពមិនប្រក្រតីពីកំណើតដូចជាឆែបមាត់
រឺក្រអូមមាត់ - ទារកដែលក្អែរញឹកញាប់
- ក្រៅពីនេះក៏មានការរៀបចំស្ថានភាពទារកអោយបៅ ឬការបំបៅ
មិនបានត្រឹមត្រូវ។
២.តើមានផលវិបាកអ្វីខ្លះ ប្រសិនបើទារកឈ្លក់ទឹកដោះ?
នៅពេលទារកមានការឈ្លក់ទឹកដោះញឹកញាប់អាច៖
- បង្កឱ្យមានរលាកផ្លូវដង្ហើម ឬរលាកសាច់សួតពីស្រាលដល់ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតក៏មាន
- ទារកអាចមានបញ្ហាកង្វះជាតិទឹក ឬអាហារូបត្ថម្ភ
- ទារកអាចនឹងមិនសូវឡើងទម្ងន់។
៣.តើមានសញ្ញាសម្គាល់អ្វីខ្លះ ដែលអាចបញ្ជាក់ថាទារកមានឈ្លក់ទឹកដោះ?
- លែងចង់បៅ ឬងាកចេញនៅពេលដាក់ឱ្យបៅទឹកដោះ
- ប្តូរពណ៌សំបុរពីក្រហម ទៅជាស្វាយ ឬខ្មៅ ពិបាកដកដង្ហើម ដង្ហក់ ឬឈប់ដកដង្ហើម
- ក្អក ពេលកំពុងបៅ និងក្រោយបៅ
- អាចមានជារលាកសួតរ៉ាំរ៉ៃ ឬញឹកញាប់។
៤.ចំពោះការបៅទឹកដោះគោ សូមយកចិត្តទុកដាក់ខ្ពស់
- ប្រសិនបើទារកបៅទឹកដោះគោម្ស៉ៅ ត្រូវជ្រើសរើស
ក្បាលដប ដែលសាកសមទៅតាមអាយុរបស់ទារក។ - ត្រូវដាក់មាត់ទារកឱ្យស៊ប់នឹងក្បាលដោះ
- ឬក្បាលដប។
- រៀបចំទារកឱ្យបានត្រឹមត្រូវ ដោយលើកទារក
- បញ្ឆិតឱ្យបានប្រហែល ៣០ដឺក្រេពីផ្ទៃរាប រាល់ពេលបំបៅ។
- ក្រោយពេលបំបៅ ត្រូវលើកទារកផ្អោបលើខ្លួន និងស្មា ដោយអង្អែល
- ខ្នងតិចៗឱ្យបានយ៉ាងតិច ៣០ទៅ ៦០នាទី មុននឹងដាក់ឱ្យទារកគេងលើផ្ទៃរាបស្មើវិញ។
- ប្រសិនបើទារកក្អែរញឹកញាប់ សូមព្យាយាមបំបៅទារកតិចៗ
- តែញឹកញាប់៕