ការធ្វើតេស្តទូទៅដែលស្ត្រីមានផ្ទៃពោះត្រូវឆ្លងកាត់

ដើម្បីអាចគ្រប់គ្រងសុខភាពបាន អ្នកមានផ្ទៃពោះត្រូវតែធ្វើការពិនិត្យដូចបកស្រាយខាងក្រោម។ ក្រៅពីការពិនិត្យនេះ អ្នកមានផ្ទៃពោះ ឬក៏កូនក្នុងផ្ទៃអាចនឹងត្រូវការពិនិត្យបន្ថែមអាស្រ័យលើ សុខភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ។ ដូច្នេះថ្ងៃនេះ parenting-tip.com សូមលើកយកការធ្វើតេស្តទូទៅដែលស្ត្រីមានផ្ទៃពោះត្រូវឆ្លងកាត់ ដើម្បីជាចំណេះដឹងដល់ស្ត្រីកំពុងពពោះផងដែរ។

តើស្ត្រីមានផ្ទៃពោះត្រូវពិនិត្យអ្វីខ្លះកំឡុងពពោះ? ខាងក្រោមនេះសូមបង្ហាញចំណុចទាំង ៣ នៃការធ្វើតេស្តសម្រាប់អ្នកមានផ្ទៃពោះដូចខាងក្រោម៖

What to Expect at Your 6-Week Postpartum Exam | Parents

១. ការពិនិត្យឈាម

  • ការពិនិត្យឈាមធម្មតា៖ ដើម្បីវាយតម្លៃលើសុខភាពរបស់ស្រ្តីមានផ្ទៃពោះ និងពិនិត្យមើលដើម្បីឲ្យដឹងថាគ្មានបញ្ហារហូតដល់ពេល សម្រាលកូន មានធ្វើការពិនិត្យដូចជា ការពិនិត្យឈាម (ជាតិក្រហមនៃឈាមកោសិកាឈាម និងកោសិកាឈាមក្រហមជាដើម) ជម្ងឺអេដស៍ និងរោគកញ្ជ្រឹល ។
  • ការធ្វើតេស្តប្រភេទឈាម
  • ការពិនិត្យរោគស្វាយ៖ វាជាជម្ងឺដែលបណ្តាលឲ្យទារកស្លាប់ច្រើន ហើយការពិនិត្យនេះគឺដើម្បីឲ្យដឹងពីវត្តមាននៃជម្ងឺស្វាយដែលអាចបង្កជម្ងឺឆ្លងដល់ទារក។
  • ការពិនិត្យរោគថ្លើម៖ ធ្វើតេស្តរកមើលមេរោគថ្លើមប្រភេទ B អាចងាយនឹងឆ្លងកាន់តែធ្ងន់ធ្ងរឡើងពេលមានផ្ទៃពោះ តាមរយ:ទងសុកទៅទារកក្នុងកំឡុងពេល សម្រាល ឬពេលបំបៅដោះកូន។

២.​ ការពិនិត្យតំរងនោម៖ ការពិនិត្យតំរងនោម គឺការធ្វើតេស្តជាតិស្ករ និងជាតិប្រូតេអ៊ីន និងការធ្វើតេស្តថាមានដំបៅក្លាយនៅតំរងនោម រឺក៍អត់។

៣. ការឆ្លុះអេកូ៖ ការឆ្លុះអេកូអាចអោយយើងដឹងពីការលូតលាស់, ទីតាំង, ទំហំរបស់ទារកក្នុងផ្ទៃ ព្រមទាំងឆ្លុះមើលថាមានបញ្ហាទាក់ទងនឹងទារកឬអត់។