តើម៉ាក់ៗទាំងអស់គ្នាបានលាងសម្អាតដបទឹកដោះគោរបស់កូនបានត្រឹមត្រូវហើយឬនៅ?

ការលាងដបទឹកដោះគោឲ្យកូនពិតជាសំខាន់ណាស់ ព្រោះបើអ្នកប្រើរបៀបខុសក្នុងការលាង នោះកូនអ្នកនឹងមានសុខភាពមិនល្អឡើយ។ ដូចនេះ parenting-tip.com នឹងបង្ហាញអ្នកពីរបៀបលាងដែលត្រឹមត្រូវដូចខាងក្រោម៖

老公洗奶瓶总是应付事,买了这套奶瓶刷我看他怎么办?
  • ​ បន្ទាប់ពីកូនម៉ឹមរួច ទោះមិនទាន់បានលាងសម្អាតភ្លាមក៏ដោយ អ្នកម្តាយចាំបាច់ត្រូវចាក់ទឹកដោះគោដែលសល់ចោល ហើយក្រឡុកជាមួយទឹកស្អាតឲ្យអស់ទឹកដោះគោសិន រួចសឹមយកទៅទុក ដើម្បីជៀសវាងភាពជូរផ្អូមជាប់នឹងដប
  • ពេលលាងសម្អាត ត្រូវដោះក្បាលដោះជ័រចេញពីគម្រប និងលាងម្តងមួយៗ ដោយប្រើប្រាស់នូវប៉ុង និងសាប៊ូលាងដបទឹកដោះគោទារក ដែលមានគុណភាពអាចលាងជម្រះសារធាតុខ្លាញ់ជាប់នឹងដបបាន
  • ក្រោយពីលាងសម្អាតជាមួយសាប៊ូ និងទឹកស្អាតរួច គួរពិនិត្យឡើងវិញម្តងទៀតថានៅធុំក្លិន ឬស្នាមប្រលាក់ទៀតឬទេ បើមានត្រូវលាងឡើងវិញម្តងទៀត
    ​-​ ត្រូវស្រុះដបទឹកដោះគោជាមួយទឹកក្តៅ​ដើម្បីសម្លាប់មេរោគ (មិនត្រូវត្រាំចោលលើសពី៥នាទី) រួចត្រូវរលាស់ឲ្យអស់ទឹក។ ការស្រុះទឹកក្តៅគឺអាស្រ័យទៅលើប្រភេទដប់នីមួយៗ ថាអាចប្រើទឹកកម្រិតសីតុណ្ហភាពប៉ុន្មាន តែជាទូទៅ បើសីតុណ្ហភាពទាបពេក មិនអាចសម្លាប់មេរោគដោយប្រសិទ្ធិភាពខ្ពស់នោះទេ។
  • ប្រសិនបើប្រើម៉ាស៊ីនចំហ៊ុយ សម្ងួតសម្លាប់មេរោគ កាន់តែមានភាពងាយស្រួល
  • ក្រោយសម្លាប់មេរោគ ដោយការត្រាំជាមួយទឹកក្តៅ ឬម៉ាស៊ីនចំហ៊ុយរួច ត្រូវយកដបទៅផ្កាប់រក្សាទុកក្នុងប្រអប់បិទជិត ជៀសវាងមានធូលីចូល
  • សូមរក្សាទុកដបឲ្យស្ងួតសិនចាំយកទៅប្រើប្រាស់
  • ត្រូវចេះផ្លាស់ប្ដូរដបទឹកដោះគោតាមកាលកំណត់នៃអាយុកាលប្រើប្រាស់របស់ដបនីមួយៗ​(អាចមើលនៅលើសំបកវេចខ្ចប់របស់ដបទឹកដោះគោ)
  • ម៉ាក់ៗគួរជ្រើសរើស ផលិតផលមានគុណភាពខ្ពស់ ហើយគួរមាន ដបច្រើនគ្រប់គ្រាន់សម្រាប់ផ្លាស់ប្ដូរ។
  • ត្រូវសម្រេច ផ្លាស់ប្តូរ និងបញ្ឈប់ការប្រើប្រាស់ភ្លាមៗនូវដបដែលមានសភាពប្រេះ ស្នាមរហែក ព្រោះវាអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់សុខភាពទារក