សំខាន់ណាស់! ចង់ឪ្យកូនលូតកម្ពស់ប៉ាម៉ាក់ត្រូវធ្វើរឿងទាំងនេះឪ្យបានជាមុន

កម្ពស់​របស់​មនុស្សយើង​ ​ក៏​ជាផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ទាក់ទាញ​ផង​ដែរ​។​ ​ឪពុក​ម្តាយ​ជាច្រើន​ប្រហែល​មានការ​ព្រួយបារម្ភ​ចំពោះ​ការលូតលាស់​របស់​កូន​ៗ​។​ ​ការ​លូត​កម្ពស់​របស់​កុមារ​ ​ពាក់​ព័ន្ធ​ទៅ​នឹង​កត្តា​ច្រើនយ៉ាង​ ​ដូចជា ​បញ្ហា​តំណពូជ​ ​របប​អាហារ​ ​បញ្ហា​ដំណេក​ ​និង​សកម្ម​ភាព​ផ្សេង​ៗ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ផង​ដែរ​។​

តើធ្វើដូចម្តេចដើម្បីឪ្យកូនរបស់អ្នកឆាប់លូតកម្ពស់?

ថ្ងៃនេះ​ ​គេហទំព័រ​ ​ ​www.parenting-tip.com​ ​សូម​លើកយក​វិធី​ចំនួន 9យ៉ាង​ ​ជួយ​ដល់ប៉ាម៉ាក់​ដែល​កំពុង​បារម្ភ​ ​និង​រិះរក​មធ្យោបាយ​ ​ដើម្បី​ជួយ​ដល់​កូន​ៗ​របស់​ខ្លួន​ ​ដើម្បី​ឱ្យ​ពួកគេ​មាន​កម្ពស់​សមស្រប​។

១. មាន​របប​អាហារ​ត្រឹមត្រូវ 
មនុស្ស​ទូទៅ​តែងតែ​គិត​ថា​ការ​បរិភោគ​អាហារ​ច្រើន​ហួស​កម្រិត នឹង​ធ្វើ​ឲ្យ​ខ្លួនរបស់​ពួក​គេ​ធាត់ និង​មើលទៅ​មាន​កម្ពស់ទាប​។ប៉ុន្តែ​បើ​អ្នក​បរិភោគ​វា​ត្រឹមត្រូវនិង​ទៀងទាត់​នោះ វា​អាច​ឲ្យ​អ្នកមាន​កម្ពស់​ខ្ពស់​ជាង​មុន និង​មាន​អារ​ម្ម​ណ៍ស្រស់ថ្លា​។

២. បរិភោគ​អាហារ ដែល​មាន​សារធាតុ​ប្រូតេអ៊ីនឲ្យ​បាន​គ្រប់គ្រាន់ 
សារធាតុ​ទាំងនោះ​មាននៅ​ក្នុង​សាច់សត្វ ត្រី សណ្តែក និង​ទឹកដោះគោ ដែលអាច​ជួយ​ឲ្យ​សាច់ដុំ​មានការ​លូតលាស់ និង​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ​។ ម្យ៉ាងវិញទៀត អ្នក​គួរតែ​កាត់​បន្ថយ​នៅ​អាហារ​ដែល​មានសារធាតុ កាបូហាយដ្រាត (carbohydrates) ដែល​មាននៅ​ក្នុង ភី​ស្សា នំ​ខេ​ក នំ​ផ្អែម និង​សូ​ដា​។ បរិភោគ​អាហារដែល​មាន​ជាតិ​កាល់ស្យូមឲ្យ​បាន​គ្រប់គ្រាន់​៖ អាហារ​ទាំងនោះ មាន​នៅ​ក្នុង​បន្លែ​បៃតង និង​ទឹកដោះគោ ដែល​អាច​ជំនួយ​ដល់​ឆ្អឹង​ក្នុង​ការ​លូតលាស់​។

៣. បរិភោគ​អាហារ ដែល​មាន​ជាតិ​ស័ង្កសី ឲ្យ​បាន​គ្រប់គ្រាន់ 
អាហារទាំងនោះមាន​ដូច​ជា នៅ​ក្នុង​ងាវ​សមុទ្រ ល្ពៅ គ្រាប់​ធញ្ញជាតិ សាច់​ចៀម សណ្តែកដី និង​ក្តាម​។

៤. បរិភោគ​អាហារ ដែល​មាន​ជាតិ​វីតាមីនឌី
(Vitamin D) ៖ វីតាមីន​ឌី ជួយ​ឲ្យ​ឆ្អឹង និង​សាច់ដុំរបស់​ក្មេង​ៗ មានការ​លូតលាស់បាន​យ៉ាង​ឆាប់រហ័ស​។ វីតាមីន​នេះ មាននៅ​ក្នុង​សាច់​ត្រី បន្លែ ឬ​ក៏​នៅ​ក្នុង​ផ្សិត​។

. ការ​ហាត់ប្រាណ 
ទាក់​ទិន​នឹង​លំ​ហាត់ប្រាណ​វិញ អ្នក​ចាំបាច់​ត្រូវ​បន្ទន់​ជង្គង់​បូករួម​ទាំង​ដៃ​របស់​អ្នក​ត្រូវដាក់​ឲ្យ​ដល់​ដី ។ ហើយ​ត្រូវ​កន្ធែកជើង​ទាំងសងខាង​ដោយ​ត្រូវ​លាត​ស្មា​ឲ្យ​ទូលាយ​ផងដែរ។ ដាក់​បាតដៃ​ទៅ​លើដី​ជាមួយនឹង​ម្រាមដៃ​ទាំងអស់។  បន្ទាប់មក​ត្រូវ​ ដកដង្ហើម​វែងៗ​អំឡុងពេល​បន្ទាប់ពី​​កន្ធែកជើង​ណាមួយ​បើទោះបីជា​អ្នក​កំពុងបញ្ចេញ​ចំហាយ​ក្នុង​ខ្លួន​ក៏ដោយ។ ខណៈ​កំពុង​ធ្វើ​ដូចនេះ ត្រូវដាក់​ដៃ​ទៅមុខ​ផងដែរ ។  បន្ទាប់មក ជំហរ​ទីតាំង​ខ្លួន​របស់អ្នកត្រូវ​ប្តូរ​ទៅជា​រាង​អក្សរ V ហើយ​វា​សំខាន់​ណាស់​ត្រូវដាក់​ជើង​ទាំងពីរឈរ​ឲ្យ​ត្រង់​ជាមួយនឹង​​ម្រាមជើងទាំងអស់​របស់​អ្នកត្រូវ​ទប់​ជំហរ​ខ្លួនឲ្យ​រឹងមាំ​ដូចជា​ដើមឈើ​មួយ​ដើម​ អ៊ីចឹង ។កុមា​រវ័យ​ជំទង់ ដើម្បី​មានការ​លូតលាស់​បាន​ល្អ ត្រូវ​តែ​ធ្វើ​លំ​ហាត់ប្រាណ​​ ដូច​ជា​ការ​រត់ លោត ឬ​ក៏​ធ្វើ​សកម្មភាពហាត់ប្រាណ​ផ្សេង​ៗ យ៉ាងតិច​ឲ្យ​បាន ៣០​នាទី​ក្នុង​ពេល​មួយ​ថ្ងៃ ដើម្បី​ឲ្យ​សាច់ដុំ​របស់​គេ​ធ្វើការ​។

. ការ​ទទួលទានដំណេក ឲ្យ​បាន​គ្រប់គ្រាន់ ជា​ប្រចាំ​ថ្ងៃ 
ពេល​គេង​លក់ ជា​ពេលវេលា​ដែលខ្លួនប្រាណ​របស់​អ្នក​លូតលាស់​។ ដូច្នេះការ​គេង​បាន​គ្រប់គ្រាន់ បាន​ផ្តល់​ពេល​ច្រើន​ឲ្យ​ខ្លួន​របស់​អ្នកក្នុង​ការ​លូតលាស់។ បើ​អ្នកមាន​អាយុ​ក្រោម ២០​ឆ្នាំ អ្នក​គួរតែ​គេង​ឲ្យ​បានពី​៩ ទៅ​១១ ម៉ោង​ក្នុង​មួយ​យប់ ដើម្បី​ឲ្យ​រាង​កាយ​លូតលាស់​បាន​ល្អ និង​ឆាប់រហ័ស​។

. ស្វែង​យល់​ពី​បញ្ហា​មក​ពី​តំណពូជ 
ជា​ទូទៅ​អ្នក​វិទ្យាសាស្ត្រ​គិត​ថា ៦០ ទៅ​៨០% នៃ​កម្ពស់​របស់​អ្នកមក​ពី​ពូជពង្ស​របស់​អ្នក​។ ប៉ុន្តែ​ទោះបីជា​មក​ពី​តំណពូជ​មែន ឬ​​មិនមែន​ក៏​ដោយ ​មិនប្រាកដ​ថា អ្នក​មិន​អាច​លូត​កម្ពស់​បាន​នោះ​ទេ​។ អ្វី​ដែល​សំខាន់ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់ចំពោះ​ខ្លួនឯង ទាំង​របប​អាហារ និង​ការ​ហាត់ប្រាណ​។

៨. កុំ​ធ្វើ​អ្វី​ដែល​ប៉ះពាល់ដល់​ការ​លូតលាស់​របស់​អ្នក 
បើ​អ្នក​មិន​បាន​ធ្វើ​អ្វី​ជួយ​ដល់​ការ​លូតលាស់​នៃ​រា​ង​កាយ​របស់​អ្នក​ទេ អ្នក​ក៏​មិន​គួរ​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​ការ​លូតលាស់​ដែរ​។ ថ្នាំ​ញៀន បារី និង​គ្រឿង​ស្រវឹង គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ការ​លូតលាស់​របស់​អ្នក និងធ្វើ​ឲ្យ​មានការ​លូតលាស់​យឺត​ជាង​ធម្មតា នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​វាក្នុង​វ័យ​កំពុង​លូតលាស់​។

៩. ត្រូវ​គិត​ថា អ្នកមាន​អាយុ​ដល់​២០​ឆ្នាំ​ឡើង ទើប​អ្នក​ឈប់​មានការ​លូតលាស់ 
ក្មេង​ៗ​ជា​ច្រើន​តែងតែ​សួរ​សំណួរ​ខ្លួនឯង​ថា «​តើ​ខ្ញុំ​ឈប់​មានការ​លូតលាស់​ហើយ​ឬ?» បើ​អ្នកមាន​អាយុ​ក្រោម១៨​ឆ្នាំ នោះចម្លើយ​ប្រាកដជា «​ទេ​»​។ បើអ្នក​មិន​ទាន់​ពេញវ័យ​ទេ នោះ​អ្នក​នៅ​តែ​មានការ​លូតលាស់​នៅឡើយ​។ដូច្នេះ​អ្នកមាន​ពេល​ធ្វើ​អ្វី​ៗ ដើម្បី​ឲ្យ​រា​ង​កាយ​របស់​អ្នក​លូតលាស់​បន្ថែម​ទៀត ជា​ជាង​ទុក​ពេល​ព្រួយ​ពី​ការ​ឈប់​លូតលាស់​ទាំងនោះ​។

ដកស្រង់ពី៖ Healthtime tips