គ្រោះថ្នាក់ដល់ជីវិត!! ជម្ងឺលើសសម្ពាធឈាមកំឡុងពេលមានផ្ទៃពោះ
ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន១០នាក់ មានម្នាក់មានជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ខ្ពស់ដល់ជីវិត។
ថ្ងៃនេះ Parenting-tip បានទទួលពីចំណុចពិសេសមួយពីមន្ទីរពេទ្យក្នុងស្រុកបង្ហាញអំពីគ្រោះថ្នាក់នៃជម្ងឺលើសសម្ពាធឈាមដែលអ្នកកំពុងពពោះអាចមានគ្រោះថ្នាក់បំផុត។
តើមានគ្រោះថ្នាក់អ្វីខ្លះចំពោះស្ត្រីមានផ្ទៃពោះដែលលើសសម្ពាធឈាម?
កត្តាដែលស្ត្រីមានផ្ទៃពោះ ងាយប្រឈមមុខនឹងជំងឺលើសសម្ពាធឈាមមានដូចជា៖
– ស្រ្ដីដែលមានផ្ទៃពោះមានអាយុលើសពី៤០ឆ្នាំ ឬតិចជាង១៨ឆ្នាំ
– ស្រ្ដីធាត់ខ្លាំង
– ស្រ្ដីធ្លាប់មានជំងឺបម្រុងក្រឡាភ្លើងពីមុនមក
– ស្រ្ដីពពោះកូនភ្លោះ
– ស្រ្តីមានជំងឺលើសឈាម
– ស្រ្ដីមានវិបត្តិតម្រងនោម
– ស្រ្ដីមានជំងឺពាក់ពន្ធ័ទៅនឹងប្រព័ន្ធប្រឆាំងរាងកាយ (autoimmune disease)
– ឬស្រ្ដីមានជំងឺទឹកនោមផ្អែម
សូមប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីកាត់បន្ថយអត្រាការស្លាប់របស់ម្ដាយ និងទារកអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាល។