អ្នកម្តាយត្រូវដឹងចំណុចទាំងនេះ! ដើម្បីជៀសវៀងគ្រោះថ្នាក់ពេលងូតទឹក

បន្ទាប់ពីសម្រាលបុត្ររួច ការងូតទឹកឲ្យទារកនឹងប្រព្រឹត្តទៅជាប្រចាំជារៀងរាល់ថ្ងៃ។ ដូចនេះអ្នកម្តាយ ឬសមាជិកគ្រួសារគួរយល់ដឹងអំពីវិធីសាស្ត្រខ្លះៗ ដើម្បីផ្តល់ភាពងាយស្រួល និងជាអត្ថប្រយោជន៍សម្រាប់ក្រុមគ្រួសារ។

តើមានចំណុចអ្វីខ្លះដែលអ្នកជៀសវៀងនិងត្រូវដឹងបន្ថែមអំពីការងូតទឹកឪ្យទារក?

Let your kids soak up the suds | Shine365 from Marshfield Clinic

លោកអ្នកអាចត្រៀមលក្ខណៈ និងអនុវត្តដោយខ្លួនឯង តាមលំដាប់និងដំណាក់កាលដូចខាងក្រោម៖

១) ការត្រៀមលក្ខណៈទុកជាមុន៖

ក) សុវត្ថិភាពៈ – ផ្លូវកាយ(ទារកមិនត្រូវនៅម្នាក់ឯង) – ផ្លូវចិត្ត(មនុស្សចាស់មានទំនាក់ទំនងជាមួយទារក)

ខ) ផាសុកភាពនិងភាពសុខស្រួលៈ – កាយវិការថ្នមៗ និយាយលេងជាមួយទារក – ប្រុងប្រយ័ត្នពេលណាដែលមានភាពត្រជាក់

គ) ការរៀបចំៈ – សម្ភារៈគ្រប់គ្រាន់ និងនៅទំនេរ – ការគោរពអនាម័យ – កាយវិកា សកម្មភាពសមហេតុសមផល

No photo description available.

ឃ) ការថែទាំត្រូវធ្វើឲ្យបានហ្មត់ចត់

២) ការអនុវត្តន៍៖ ក) មុនធ្វើការថែទាំៈ – គ្រប់សម្ភារៈទាំងអស់ត្រូវបានរៀបចំក្នុងបន្ទប់ដែលត្រូវងូតទឹក (កាធុនងូតទឹក ទែរម៉ូម៉ែតកំដៅ វាស់ទឹកនិងទារក កន្សែង សំលៀកបំពាក់ កន្ទបរបស់ទារក កុំប្រេស សំឡី ធុងសំរាមនៅជិត) – សម្ភារៈ និងកន្លែងងូតស្អាត និងត្រូវបានសម្លាប់មេរោគ – សីតុណ្ហភាពទឹកត្រូវបានត្រួតពិនិត្យ (បើគ្មានទែម៉ូម៉ែត្រសំរាប់វាស់ ត្រូវយកសីតុណ្ហភាពជាមួយ ផ្នែកខាងក្នុងនៃដើមដៃ) – បញ្ចូលទឹកនូវ ៣៨ អង្សារសេ (បើចាំបាច់ត្រួតពិនិត្យសីតុណ្ហភាពនៃបន្ទប់) – ប្រុងប្រយ័ត្នចំពោះគុណភាព និងសីតុណ្ហភាពនៃទឹក

ខ) នៅពេលងូតទឹក:

– លាងដៃមុនការចាប់ផ្តើមថែទាំ – ជៀសវាងការធ្វើឲ្យទារករងារ (ទារកនៅស្រាតរយៈពេលខ្លីបំផុត) – លើកដាក់ទារកជាមួយកាយវិការៗថ្នម និងនិយាយជាមួយទារក – ដកកន្ទបសំអាតកន្លែងគូថបើសិនមានលាមក។ លាងដៃជាមួយសាប៊ូ ឬទឹកអ៊ីដ្រូអាល់កុលលីក – លាងសំអាតរាងកាយទារកជាមួយសាប៊ូសមស្របបើចាំបាច់ – ជូតសំអាតតាមលំដាប់ដូចនេះ ផ្នត់ ក ឃ្លៀក ខ្នង ពោះ ផ្នត់ក្រលៀន ភ្លៅ(ខាងលើនិងក្រោម) ផ្នែកខាងក្រៅនៃប្រដាប់ភេទ (ទៅពីក្រោមពោះដល់រន្ធគូថ) និងគូថ – ចាប់ទប់ទារកក្រោមឃ្លៀកឲ្យបានល្អពេលងូតទឹក – សំងួតឲ្យបានល្អដោយផ្តិតថើៗ ជាពិសេសកន្លែងផ្នត់ – ជូតសំអាតមុខ (ប្រយ័ត្ន ត្រចៀក និងភ្នែក) – ធ្វើការថែទាំសំអាតផ្ចិត – ពាក់កន្ទបថ្មីស្អាត – ពាក់សំលៀកបំពាក់ផ្នែកខាងលើនៃទារក – បិទកន្ទប និងបញ្ចប់ការពាក់សំលៀកបំពាក់របស់ទារក – លាងសំអាតដៃដោយសាប៊ូ ឬទឹកអ៊ីដ្រូអាល់កុលលីក (Solution Hydro Alcoolique)

Baby Eczema Treatment: 5 At-Home Options for Rash Relief

ឃ) ក្រោយពេលងូតទឹកៈ

– ដាក់ទារកក្នុងកន្លែងសមរម្យ និងគ្របកម្រាលស្អាត – ជូតសម្អាតសម្ភារៈ និងទីតាំងងូតទឹក – រៀបទុកដាក់សម្ភារៈ – លាងសំអាតដៃ