មិននឹកស្មានដល់! ការចុះខ្សោយនៃទារកក្នុងផ្ទៃ ត្រូវការព្យាបាលជាបន្ទាន់

ជាស្ថានភាព ដែលការលូតលាស់នៃទារកជួបឧបសគ្គ។ ជាទូទៅមានសភាពធ្ងន់ធ្ងរ ដែលពេលខ្លះស្រួចស្រាវ ឬ រ៉ាំរ៉ៃ ដែលត្រូវការការព្យាបាលជាបន្ទាន់។

តើមានមូលហេតុនិងការព្យាបាលអ្វីខ្លះសម្រាប់ទារកចុះខ្សោយតាំងពីក្នុងផ្ទៃ?

Eye and Ear Problems in Premature Babies: ROP and More

ភាពចុះខ្សោយនៃទារកក្នុងផ្ទៃ មាន ២ សំខាន់៖

  • ភាពចុះខ្សោយរ៉ាំរ៉ៃ:
    – កើតឡើងពេលមានផ្ទៃពោះ
    – រកឃើញដោយអេកូសាស្រ្ត
  • ភាពចុះខ្សោយស្រួចស្រាវ:
    – កើតមានក្នុងពេលសំរាល
    – កើតមានពេលដែលទារកខ្វះអុកស៊ីហ្សែនធ្ងន់ធ្ងរ

ក) ការសង្ស័យ ពេលទារកចុះខ្សោយ៖

  • ករណីភាពចុះខ្សោយរ៉ាំរ៉ៃ:
    – សញ្ញាអាយុជីវិតរបស់ទារកមិនល្អគ្រប់គ្រាន់
    – ការលូតលាស់មិនគ្រប់គ្រាន់ឬមានវត្តមាននៃកង្វះទឹកភ្លោះ តាមរយៈអេកូសាស្រ្ត
    – មានភាពមិនប្រក្រតីនៃសរសៃឈាមនិងទារកក្នុងផ្ទៃ តាមរយៈ Doppler។
  • ភាពចុះខ្សោយស្រួចស្រាវ នៅពេលឈឺពោះសម្រាល:
    – មានការប្រែប្រួលចង្វាក់បេះដូងទារក
    – មានការចេញលាមកព្រៃក្នុងទឹកភ្លោះ
    – កំរិតអុកស៊ីហ្សែនក្នុងឈាមរបស់ទារកចុះទាប (Acidose métabolique)
  • ភាពចុះខ្សោយស្រួចស្រាវ បន្ទាប់ពីពេលកើត:
    – ភាពចុះខ្សោយនៃពហុសរីរៈ (ថ្លើម តំរង់នោម)
    – ភាពចុះខ្សោយនៃខួរក្បាល
Premature babies: body language | Raising Children Network

ខ) មូលហេតុនៃភាពចុះខ្សោយ៖

  • ជំងឺរបស់ម្តាយ (ឧ. លើសឈាម…)
  • ភាពមិនធម្មតានៃការកន្រ្តាក់ស្បូន (ឧ. ឈាមកកក្រោយសុក…)
  • បណ្តាលមកពីសុក ឬទងសុក (ឧ. សុកពាំងបាំងមុខស្បូន, ទងសុករុំកូន…)
  • បណ្តាលមកពីទារក (ឧ. ទារកប្រឈមនឹងការឆ្លងមេរោគ…)

គ) ការធ្វើរោគវិនិច្ឆ័យនៃភាពចុះខ្សោយ៖

  • ការមានលាមកព្រៃរបស់ទារកនៅក្នុងទឹកភ្លោះ
  • ការថយចុះនៃសំលេងចង្វាក់បេះដូង
  • កម្រិត pH < 7,5 (ឈាមដែលបូមចេញពីសរសៃឈាមនៃទងសុកទារក)

ឃ) ការវិវត្តន៍នៃភាពចុះខ្សោយ៖

  • ការវិបត្តិធំសំខាន់ជាងគេ គឺប៉ះពាល់ទៅលើប្រព័ន្ធប្រសាទរបស់ទារក
  • ការវិវត្តិន៍មាន ៣ដំណាក់កាល:
    ដំណាក់កាលទី១ ដែលវិវត្តិនៃភាពខ្សោយរបស់ទារកនឹងបាត់ក្នុងរយៈពេល ២៤ម៉ោង ទៅ ៤៨ម៉ោង។ ដំណាក់កាលនេះមិនប៉ះពាល់ដល់ខួរក្បាលទារកទេ។
    ដំណាក់កាលទី២: វិបត្តិនៃបញ្ហាភាពខ្សោយរបស់ទារកនឹងបាត់ក្នុងរយៈពេល ១សប្តាហ៍។ ទារកអាចប៉ះពាល់ដល់ខួរក្បាលក្នុងកម្រិតតិច។
    ដំណាក់កាលទី៣: ដែលវាមានលក្ខណៈធ្ងន់ធ្ងរជាមួយអត្រាស្លាប់ខ្ពស់។
    ដូច្នេះយើងត្រូវតាមដានពេលមានផ្ទៃពោះនិងពេលសំរាលដើម្បីធ្វើអន្តរាគមន៍ជាបន្ទាន់ពេលមានរោគសញ្ញាទាំងនេះ។
NICU: helping premature babies feel calm | Raising Children Network

ង) ការព្យាបាល៖

ការព្យាបាលនៃភាពចុះខ្សោយ ត្រូវធ្វើទៅតាមមូលហេតុនិងរោគសញ្ញារបស់ទារក។ “ប្រសិនបើលោក-លោកស្រីមានចម្ងល់ ឫមានសង្ស័យលើរោគសញ្ញាដែលបង្ហាញពីភាពចុះខ្សោយរបស់ទារកដូចបានរៀបរាប់ខាងលើ សូមមេត្តាប្រញាប់មកជួបពិគ្រោះ បន្ទាន់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យ ដើម្បីការពារអាយុជីវិតទារកលោក លោកស្រីបានទាន់ពេលវេលា។ ការតាមដាននិងពិនិត្យផ្ទៃពោះ ការកម្រើករបស់ទារកឲ្យបានទៀងទាត់តាមដំបូន្មានរបស់គ្រូពេទ្យ គឺជាការតាមដានសុខភាពរបស់ទារក ជាពិសេសអំឡុងពេលជិតសម្រាល។”