មិនធម្មតា!! ទារកក្នងផ្ទៃមិនគ្រប់គីឡូ អាចមានបញ្ហាពេលសម្រាល

ការមើលថែរទារកតាំងតែក្នុងផ្ទៃមិនមេនជាការងារនោះទេ ប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខភាពខ្លួននិងកូនក្នុងផ្ទៃ ព្រមទាំងយកចិត្តដាក់ បារម្មណ៍ពីកូនខ្លាំងណាស់ ម្យ៉ាងវិញទៀត ការពិនិត្យមើលគីឡូកូនដោយការឆ្លុះអេកូរក៏ជារឿងសំខាន់ផងដែរ។ ការដឹងគីឡូរបស់កូនគឺជារឿងសំខាន់ ដើម្បីងាយស្រួលនៅពេលសម្រាល។

ថ្ងៃនេះគេហទំព័រ Parenting-tip.com សូមលើកយកកម្រិតគីឡូទារកក្នុងផ្ទៃសមប្រសើរមុនសម្រាល ព្រមទាំងបង្ហាញអំពីបព្ហាមួយចំនួនពីពេលសម្រាលនិងក្រោយសម្រាល។

តើគីឡូកម្រិតណាទើបគ្រប់ស្តង់ដារទារក?

Image may contain: 1 person

ក) តើគីឡូងប៉ុន្មានទើបគ្រប់?

ទារកធម្មតាមានទំងន់ចាប់ពី 2,5គីឡូ (2500ក្រាម) ឡើងទៅ។
ទារកមានគីឡួមិនគ្រប់កាលណាតិចជាង 2500ក្រាម (កំរិតធ្ងន់ធ្ងរបើ <1500ក្រាម និង ធ្ងន់ធ្ងរខ្លាំងបើ <1000ក្រាម)។

ខ) មូលហេតុអ្វីខ្លះដែលធ្វើអោយទារកកើតមិនគ្រប់គីឡូ?

  • កត្តាម្តាយ: ជំងឺក្រឡាភ្លើង ការឡើងសំពាធឈាមរ៉ាំរ៉ៃ
  • កត្តាទារក: ការបង្ករោគតាំងពីក្នុងពោះ (toxoplasmose, ម្តាយកើតស្អូចពេលពពោះ)
    ជំងឺតំនពូជពីកំនើត (ឧទាហរណ៏ ជំងឺtrisomie ទី21 ទី18)
  • កត្តាគក៌: ការពពោះកូនភ្លោះ ២ រឺ ច្រើន
Image may contain: 1 person, text that says 'CALMETT TTE HOSPITAL PAGE'

គ) តើអាចមានបញ្ហាអ្វីខ្លះនៅពេលសំរាល និងក្រោយសំរាល?

ទារកកើតគ្រប់ខែរឺមិនគ្រប់ខែក្តី បើសិនជាមានទំងន់មិនគ្រប់ គឺអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដូចជា៖

១) គ្រោះថ្នាក់មុនពេលសំរាល៖
ទារកកើតមិនគ្រប់គីឡូខ្លាំងអាចមានសភាពខ្សោយតាំងពីក្នុងពោះ (ដោយសារកង្វះអាហាររូបត្ថម្ភ រឺការបង្ករោគ)។ ទារកអាចមានចង្វាក់បេះដូងខ្សោយ កើតមកសន្លប់ រឺអាចឈានដល់ស្លាប់ក្នុងពោះ ក្នុងករណីធ្ងន់ធ្ងរ។

២) គ្រោះថ្នាក់ក្រោយពេលសំរាល ទារកកើតមកតូចងាយប្រឈមនឹងវិបត្តិជាច្រើនរួមមាន៖

  • វិបត្តិនៃការរំលាយអាហារ ជាហេតុធ្វើអោយទារកកាន់តែខ្សោយ និងមិនងាយឡើងទំងន់។
  • ចុះកំដៅក្នុងខ្លួនខ្លាំង (hypothermia)
  • ចុះជាតិស្ករ (hypoglycemia)
  • ចុះជាតិកាល់ស្យូម (hypocalcemia)
  • ងាយឡើងលឿង (jaundice) ។ល។
Image may contain: one or more people

ឃ) តើម្តាយគ្រប់រូបគួរ ធ្វើដូចម្តេចខ្លះដើម្បីបង្ការបញ្ហាទាំងនេះ?

  • ទទួលទានអាហារបំប៉នអោយបានគ្រប់គ្រាន់
  • តាមដានសុខភាពផ្ទៃពោះអោយបានទៀងទាត់
  • ជ្រើសរើសមន្ទីរពេទ្យសំរាលបុត្រដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់
  • គោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារក ក្នុងការបំបៅទឹកដោះ និងថែទាំទារក

“សូមអ្នកម្តាយគ្រប់រូបដែលមានបញ្ហាកូនក្នុងផ្ទៃមានគីឡូតិច គួរគប្បីមកធ្វើរការតាមដាន និងសំរាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានក្រុមគ្រូរពេទ្យជំនាញ និងបទពិសោធន៍ខ្ពស់។”