ចំណេះដឹងសំខាន់៖ ស្ត្រីទើបសម្រាលត្រូវយល់ដឹង ការការពារពីគ្រោះថ្នាក់ជាចាំបាច់
អ្នកម្តាយទើបតែសម្រាលរមែងតែងជួបបព្ហាជាច្រើន វាអាចបង្កឪ្យគ្រោះថ្នាក់ផងដែរ ជាពិសេសផងដែរនោះគឺការប្រឈមមុខនិងការទាស់នៃសកម្មភាពប្រចាំដែលអ្នកធ្លាប់ធ្វើ ដូច្នេះនេះជាកត្តាសំខាន់ណាស់ដែលអ្នកត្រូវយល់ដឹងអំពីបព្ហាទាំងនេះ។
តើមានចំណុចអ្វីខ្លះដែលស្ត្រីទើបសម្រាលត្រូវដឹងជាចាំបាច់?
ខាងក្រោមនេះ Parenting tip សូមលើកចំណុចទាំង ១០ ត្រូវយល់ដឹងដូចខាងក្រោម៖
1. ថ្ងៃចេញពីពេទ្យមកដល់ផ្ទះដំបូង ៖ អ្នកត្រូវសម្រាកនៅពេលថ្ងៃឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះពេលល្ងាច អ្នកនឹងមានអារម្មណ៍ថា ធុញធប់មិនដូចនៅមន្ទីរពេទ្យឡើយ។
2. ១ទៅ២សប្តាហ៍ក្រោយសម្រាល ៖ អ្នកអាចធ្វើសកម្មភាពច្រើនជាងមុនម្តងបន្តិចៗដើម្បីឱ្យអ្នកស៊ាំមកវិញ។ អ្នកអាចងូតទឹក កក់សក់ នៅពេលណាក៏បានដែរ ក្រោយសម្រាល។ កំឡុងពេល៦សប្តាហ៍ដំបូង
ហាមធ្វើសកម្មភាពខ្លាំង ឬលើករបស់ដែលធ្ងន់។ ប្រសិនបើអ្នកធ្វើដំណើរផ្លូវឆ្ងាយ អ្នកគួរឧស្សាហ៍ឈប់ឡាន និងចេញស្រូបយកខ្យល់អាកាសនៅខាងក្រៅឡានឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន។
3. ការបន្ទោរបង់ ៖ រាល់ក្រោយពេលបន្ទោរបង់រួច អ្នកត្រូវជូតសម្អាតពីខាងមុខទៅខាងក្រោយ។ បើសិនអ្នកមានបញ្ហាទល់លាមក អ្នកអាចញ៉ាំទឹកឱ្យបានកាន់តែច្រើនជាងមុន ញ៉ាំថ្នាំបន្ទន់លាមកដូចជាទឹកដោះគោដែលមានជាតិម៉ាញេស្យ៉ូម។
4. ការថែរក្សាមុខរបួសនៅតំបន់សំងាត់ ៖ ប្រសិនបើអ្នកមានអារម្មណ៍ថា នៅតែឈឺត្រង់មុខរបួស ទោះបីចេញពីមន្ទីរពេទ្យហើយក៏ដោយ អ្នកអាច៖
• អង្គុយត្រាំក្នុងទឹកក្តៅតិចៗប្រហែល១៥នាទី មួយថ្ងៃ២ទៅ៣ដង
• ជូតសម្អាតជាមួយបន្ទះសំឡីទន់ស្តើង
• ព្យាយាមធ្វើយ៉ាងណាឲលាមកទន់ដើម្បីសម្រួលដល់ការបន្ទោរបង់និងមិនប៉ះពាល់មុខរបួស
5. ទឹករំអិល ៖ វានឹងចាប់ផ្តើមថយចុះហើយប្រែពណ៌ទៅផ្កាឈូក បន្ទាប់មកពណ៌ត្នោតហើយលឿង។ អ្នកអាចមករដូវលឿនជាងការណាត់របស់គ្រូពេទ្យអាស្រ័យលើថា អ្នកឱ្យកូនបៅដោះឬទេ។
ករណីដែលឈាមមានពណ៌ក្រហមស្រស់ ហើយជោកសំឡីរហូតដល់មួយម៉ោងត្រូវប្តូរម្តង អ្នកត្រូវប្រញ៉ាប់ទៅជួបគ្រូពេទ្យ។
6. សុដន់ ៖ អ្នកត្រូវបំបៅកូនរៀងរាល់១ទៅ៣ម៉ោងម្តងរយៈពេល១៥ទៅ២០នាទី។ នៅដំណាក់កាលដំបូងនេះ ក្បាលដោះនឹងហើម ហើយឈឺខ្លាំងដែលជាមូលហេតុម្តាយមួយចំនួនបោះបង់ការបំបៅកូនដោយទឹកដោះចោល។
7. ជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូន ៖ អ្នកត្រូវប្រញ៉ាប់ទៅជួបពេទ្យ ប្រសិនបើខ្លួនអ្នកមានអាការៈមិនប្រក្រតីដូចជា យំយូរ មានគំនិតចង់ធ្វើបាបខ្លួន ឬធ្វើបាបកូន ឬអ្នកដទៃ មិនអាចមើលថែខ្លួនឯង ឬកូនបាន ដែលភាពមិនប្រក្រតីនេះកើតមានលើសពី២សប្តាហ៍។
8. មានអារម្មណ៍មិនល្អឆាប់ខឹងក្រោយសម្រាល ៖ វាជារឿងធម្មតាដោយសារបម្រែបម្រួលអរម៉ូន និងការគេងមិនគ្រប់គ្រាន់។ អ្នកត្រូវសម្រាកឱ្យបានច្រើន។ ព្យាយាមរកពេលសប្បាយសម្រាប់ខ្លួនឯងឱ្យបានច្រើន។
9. ការឈឺចាប់ក្រោយសម្រាល ៖ វាកើតឡើងនៅប្រហែល៣ថ្ងៃជាប់គ្នាក្រោយសម្រាល ហើយអ្នកនឹងមានអារម្មណ៍ថា កាន់តែឈឺនៅពេលបំបៅដោះកូន។
10. ការមករដូវ ៖ ឈាមរដូវនឹងធ្លាក់ចុះមកនៅ២ខែក្រោយសម្រាល។ រដូវអាចមានរយៈពេលយូរ និងច្រើនខុសប្រក្រតី។
11. ការរួមភេទ ៖ អ្នកមិនគួររួមដំណេកមុនរយៈពេលណែនាំ១ខែទេ។ ក្នុងពេលនោះ អ្នកអាចមានអារម្មណ៍ថា ឈឺ និងស្ងួត ដោយសារបម្រែបម្រួលអរម៉ូន និងការសម្រាលកូន។
12. ការណាត់ជួបគ្រូពេទ្យ ៖ ជាធម្មតាអ្នកត្រូវមកជួបគ្រូពេទ្យវិញនៅរយៈពេល៦សប្តាហ៍ក្រោយ។