សូមប្រយ័ត្នផង! មូលហេតុធំៗដែលពិបាកក្នុងការមានគភ៌នៅវ័យបន្តពូជ
ការពិបាកក្នុងការមានគភ៌ (infertilité) គឺជាការលំបាក ឬពុំអាចមានលទ្ធភាពនឹងមានគភ៌។ ដូច្នេះជំនួយការវេជ្ជសាស្រ្តក្នុងការឲ្យមានគភ៌ ឬការបង្កកំណើតក្នុងមន្ទីរពិសោធន៍វេជ្ជសាស្រ្តបន្តពូជ (procréation médicalement assistée) គឺជាមធ្យោបាយមួយដែលដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យមានគភ៌។
ការលំបាក ឬពុំអាចមានលទ្ធភាពនឹងមានគភ៌ បច្ចុប្បន្នមានអត្រាកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។ ប្រេវ៉ាឡង់ដៃគូស្វាមីភរិយាដែលអសម្ថភាពក្នុងការមានគភ៌នៅប្រទេសជឿនលឿន គឺស្ថិតនៅអត្រាចន្លោះ ពី ១៥ ដល់ ២៥% ។
ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងវិញ នាពេលបច្ចុប្បន្ននេះ អត្រានៃគូស្វាមីភរិយាដែលមកពិគ្រោះនូវបញ្ហាពាក់ព័ន្ធទៅនឹងករណី ពិបាកមានគភ៌នៅក្នុងវ័យបន្តពូជ ក៏មានការកើនឡើងគួរឲ្យកត់សំគាល់។
តើមានកត្តាអ្វីខ្លះដែលធ្វើឪ្យអ្នកមានគភ៌?
ខាងក្រោមនេះ Parenting tip សូមលើកយកមូលហេតុមួយចំនួនដែរធ្វើឪ្យអ្នកពិបាកមានគភ៌។
ក) មូលហេតុ៖
មូលហេតុនៃការអសមត្ថភាពមានគភ៌ បណ្តាលមកពីៈ
- បញ្ហាសុខភាពបន្តពូជស្ត្រី ២៤% ហើយក្នុងចំណោមបញ្ហាទាំងនេះមានដូចជា៖
– វិបត្តិនៃការបញ្ចេញមេជីវិតញី ៣៣%
– ការស្ទះរន្ធដៃស្បូន ២៦%
– អង់ដូមេទ្រីយ៉ូល ៣៧%
– រំអិលនៃមាត់ស្បូន និងរូបសណ្ឋានខុសប្រក្រតី ២%
– ការកើនឡើងអរម៉ូន ប្រូឡាក់ទីនក្នុងឈាម ១% ហើយសល់ពីនេះមានដូចជា ការបង្ករោគលើប្រដាប់បន្តពូជ និង DES Syndrome ស្ទើរគ្មាន។ - ចំណែកបញ្ហាសុខភាពបន្តពូជបុរសមាន ១៦%។
- ចំពោះបញ្ហារួមទាំងបុរស និងស្ត្រីមាន ៣០%។
- បញ្ហាដែលនៅសល់ គឺពុំទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយមាន ៣០%។
ខ) ការព្យាបាល៖
ដំណោះស្រាយនៅលើបញ្ហាពាក់ព័ន្ធករណីវិបាកមានគភ៌មានដូចជាៈ
- ការព្យាបាលដោយប្រើប្រាស់ថ្នាំ នៅលើគូស្វាមីទាំងសងខាង។
- ការព្យាបាលដោយការវះកាត់ ស្របតាមមូលហេតុផ្សេងៗ ដែលការវះកាត់មានការដាក់កាមេរ៉ាតាមលើពោះ ឬមាត់ទ្វារស្បូន។
ដំណោះស្រាយជាចម្បង យើងត្រូវស្វែងរកមូលហេតុ និងកត្តាប្រឈមទាំងឡាយណា ដែលផ្តល់ផលប៉ះពាល់ដល់បញ្ហាពាក់ព័ន្ធនឹងវិបត្តិគ្មានគភ៌។