កូនប្រុសឬស្រី? ការទាយភេទរបស់ទារកក្នុងផ្ទៃ ដែលធ្លាប់ធ្វើពីមុនមក
ជាទម្លាប់មួយរស់ក្រុមគ្រួសារ និងជាពិសេសគឺឪពុកម្ដាយ តែងតែចង់ដឹងថា ទារកក្នុងផ្ទៃជាប្រុស ឬស្រី។ វាជាទម្លាប់ជាយូរណាស់មកហើយដែលចាស់ៗតែងតែធ្វើ គឺជាការទាយភេទទារកក្នុងផ្ទៃ ថាជាកូនស្រីឬប្រុស?
ខាងក្រោមនេះ ជាសញ្ញាមួយចំនួនដែលជាមូលហេតុលោកអ្នកអាចទាយដឹងថា ទារកក្នុងផ្ទៃជាប្រុស ឬស្រី។

១.កូនស្រី
- ស្បែកមានខ្លាញ់
- ចំពោះស្រ្តីដែលកើតមុនច្រើននៅលើផ្ទៃមុខ អាចមានការបញ្ចេញជាតិប្រេងច្រើន
- ឃ្លានអាហារជាតិផ្អែម
- ផ្ទៃពោះ ឬត្រង់ផ្នែកពោះរីកធំខ្លាំង
២.កូនប្រុស
- ស្បែកស្ងួត
- ឃា្លនអាហារមានជាតិប្រៃកូនប្រុស
- ផ្ទៃពោះមិនសូវរីកធំទេ តែករណីខ្លះគឺធំខ្លាំងពេកក៏អាចជាប្រុសដែរ
សូមបញ្ជាក់ថាៈ ការទាយភេទរបស់ទារក គឺមិនអាចបញ្ជាក់បានទាំងស្រុង ឬកំណត់ច្បាស់ថា ជាប្រុស ឬស្រីនោះទេ។ តែវាជាទម្លាប់មួយ ដែលបានធ្វើបន្តៗគ្នាជាបន្តបន្ទាប់ និងកំណត់សម្គាល់ដោយធ្លាប់មានស្រ្តីសម្រាលកូនមានអាការបែបនេះ៕