តោះមកដឹង! កាយវិការកូន តាមខែ ថាគេចង់ប្រាប់អ្នកពីអ្វីខ្លះ?
ស្វែងយល់ពីកាយវិការដែលកូនសម្តែងចេញ គឺពិតជាអាចជួយឆ្លើយតបទៅនឹងអ្វីគេកំពុងត្រូវការ។ រៀនពីសកម្មភាពសំខាន់ៗ ដែលជួបប្រទះក្នុងសង្គម ឬការប្រាស្រ័យទាក់ទងជាមួយក្មេងដទៃ តាមរយៈកាយវិការ និងពាក្យសម្ដីដែលគេប្រឹងបញ្ចេញសំឡេង។ លើសពីនេះ ប៉ាម៉ាក់ ក៏មិនចាំបាច់កត់សម្គាល់ពីកាយវិការ និងការវិវត្តរបស់កូនតឹងតែងពេកនោះដែរ។ ខាងក្រោមនេះ ជាការវិវត្តន៍ និងកាយវិការដែលកូនចង់បង្ហាញគិតពីអាយុ ៦ខែ ដល់ ១ខួប។
តើមានកាយវិការអ្វីខ្លះដែលកូនអ្នកចង់បង្ហាញ?
ខាងក្រោមនេះ Parenting-tip.com សូមលើកយកកាយវិការមួយចំនួនដែលអ្នកប៉ាម៉ាក់គ្រប់រូបគួរដឹង៖
១- ទារកឈានដល់វ័យ ៦ខែ
ចាប់ពីសម្រាលរហូតឈានដល់វ័យ ៦ខែ កូនៗ អាចនឹងមានវិធីច្រើនក្នុងការរៀនអ្វីថ្មី ដែលខ្លួនគេបានជួបប្រទះ និងចង់បង្ហាញ ដូចជាការមើលមុខ សើច ស្រែកតិចៗ ស្រែកខ្លាំង ឬធ្វើមុខស្រគត់ស្រគំជាដើម។កូនៗ អាចនឹងស្គាល់ឈ្មោះរបស់គេ ពេលដែលប៉ាម៉ាក់ ហៅឈ្មោះៗទៀតផង។នៅទីបំផុតកូនអ្នកនឹងចាប់ផ្តើមធ្វើត្រាប់តាមសំលេង ហើយនឹងចូលចិត្តប្រលែនឹងអ្នកតាមរយៈការធ្វើសំលេងប្រលែង។
២- ទារកឈានដល់វ័យ ៧ខែ
អំឡុងពេលនេះ ជាពេលកូនៗចូលចិត្តលេងបំផុត។ អ្នក នឹងដឹងថា អ្វីខ្លះកូនចូលចិត្ត និងក្មេងៗណាខ្លះដែលកូនអ្នកចូលចិត្តលេងជាមួយ ក៏ដូចជាការចែករំលែករបស់លេងជាមួយប៉ាម៉ាក់ជាដើម។ ពួកគេយល់អ្នកតាមរយៈសំលេងរបស់អ្នក និងចង់លេងជាមួយអ្នកច្រើនតាមតែអាចធ្វើបាន។ គាត់នឹងធ្វើអ្នកសើច។ កូនរបស់អ្នកនឹងចាប់ផ្តើមនិយាយមិនច្បាស់ដូចជាម៉ាម៉ានិងដាដា។
៣- ទារកឈានដល់វ័យ ៩ខែ
ការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈ ពិតជាអាចកត់សម្គាល់បាន ពិសេសពេលទារកជិតឈានដល់វ័យមួយឆ្នាំ។ ជំនាញផ្នែកសង្គមរបស់ពួកគេ នឹងកាន់តែរីកចម្រើនខ្លះ ពិសេសទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។
៤- ទារកឈានដល់វ័យ ១០ខែ
អំឡុងពេលនេះ កូនៗនឹងចាប់ផ្តើមបង្ហាញពីខ្លួនគេតាមរយៈការបង្កើនចំនួនពាក្យដែលនិយាយ និងការបញ្ចេញសំឡេងជាដើម។ កូនៗក៏នឹងចាប់ផ្តើមប្រើន័យរបស់គេ ដើម្បីឲ្យយើងបានយល់នូវ អ្វីចង់បាន និងអារម្មណ៍ទៅលើរបស់អ្វីមួយ។
៥- ទារកឈានដល់វ័យ ១២ខែ
ប៉ាម៉ាក់ រំពឹងនឹងទទួលបានការឆ្លើយតបមកវិញពីកូនៗ ទាំងការទូន្មាន និងសួរបែបសាមញ្ញ ពិសេសបើអ្នកបង្ហាញសញ្ញា ឬកាយវិការឲ្យបានឃើញ ហើយគេយល់។
ក្នុងចំណុចនេះ កូននឹងចង្អុលរបស់អ្វីដែលគេចាប់អារម្មណ៍ឲ្យអ្នកដឹង។
កូនអាចនឹងព្យាយាមធ្វើឲ្យអ្នកចាប់អារម្មណ៍ តាមរយៈការបញ្ចេញសំឡេង ឬការប្រាស្រ័យតាមក្រសែភ្នែក និងការបង្ហាញដោយផ្ទៃមុខជាដើម។
ខាងក្រោមនេះជាគន្លឺះមួយចំនួនដែលជួយកសាងជំនាញទំនាក់ទំនងឱ្យកូនៗ ដែលប៉ាម៉ាក់គួរយកទៅអនុវត្ត៖
- ត្រូវមានការឆ្លើយតបទៅនឹងយ៉ាងសកម្មទៅនឹង ការបញ្ចេញសំឡេង កាយវិការ និងការបញ្ចេញទឹកមុខរបស់កូនអ្នក
- រៀបរាប់ពីអ្វីដែលអ្នកធ្លាប់ឆ្លងកាត់ ពិសេសទម្លាប់ប្រចាំថ្ងៃ
- ជួយកូនអភិវឌ្ឍន៍ពាក្យ និងភាសារបស់គេដែលទាក់ទងនឹងអារម្មណ៍របស់គេ
- រៀនធ្វើត្រាប់តាមកូនរបស់អ្នកនៅពេលគេព្យាយាមនិយាយ វាមិនត្រឹមតែលើកទឹកចិត្តឲ្យនិយាយឲ្យឭនោះទេ តែក៏ត្រូវបង្ហាញកូនរបៀបឆ្លើយតបពេលមានការជជែកគ្នាផងដែរ។
- កត់សម្គាល់ពាក្យណាឧស្សាហ៍និយាយ ហើយ
- ប្រើពាក្យទៅតាមសកម្មភាព ដើម្បីជួយឲ្យកូនៗងាយចាប់បាន និងយល់។
បញ្ជាក់៖ រាល់ព័ត៌មានដែលវេបសាយយើងចេញផ្សាយដើម្បីចែករំលែកចំណេះដឹងប៉ុណ្ណោះ ហើយព័ត៌មានទាំងនោះ មិនអាចជំនួសដំបូន្មានពីពេទ្យជំនាញ ចំពោះស្ថានភាពសុខភាពជាក់ស្ដែងរបស់អ្នកជំងឺឡើយ។
ដូច្នេះមិនត្រូវបោះបង់ មិនស្ដាប់ដំបូន្មាន ពន្យារពេល ឬមិនទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដោយសារអ្នកបានអានព័ត៌មានណាមួយលើវេបសាយនេះឡើយ។
រាល់ពេលចាប់ផ្ដើមវិធីសាស្ត្រព្យាបាលណាមួយ ត្រូវប្រាកដថា បានពិគ្រោះ និងទទួលការអនុញ្ញាតពីគ្រូពេទ្យជំនាញ៕