តិចអត់ដឹង! អាការៈប្រកាច់របស់ទារកអាយុក្រោម ២៨ថ្ងៃដែលអ្នកម៉ាក់មិនចាប់អារម្មណ៍សោះ

ភាគច្រើន ទារកអាយុក្រោម២៨ថ្ងៃ ដែលប្រកាច់ គឺមកពីមានការប៉ះពាល់ដល់មុខងារប្រព័ន្ធប្រសាទ។ កាលណាទារកប្រកាច់ យើងអាចសន្និដ្ឋានបានពីផលប៉ះពាល់ដល់ការវិវត្តិន៍នៃផ្នែកបញ្ញាស្មារតី និងកាយសម្បទាទៅថ្ងៃមុខ។ ទារកអាចប្រកាច់មួយចំហៀងខ្លួន ឬក៏ប្រកាច់ពេញតួខ្លួន។

តើទារកក្រោម 28ថ្ងៃ អាចមានអាការៈប្រកាច់នេះមូលហេតុអ្វី?

ខាងក្រោមនេះ​ parenting-tip.com សូមលើកយកបង្ហាញអំពីការកំណត់អំពីរោគសញ្ញាទារកដែលអាចមានអាការៈនេះឡើងដើម្បីឲ្យមានការប្រុងប្រយ័ត្នជាមុន។

Vaping emerges as possible trigger for seizures | Science News for Students

ក) រោគសញ្ញា និងសណ្ឋាន៖

រោគសញ្ញាដែលបញ្ជាក់ថាទារកប្រកាច់មានៈ

  • ចលនាទំពារ
  • ចលនារបៀបធាក់កង់
  • ចលនាគ្រាប់ភ្នែកមិនធម្មតា (ស្លើភ្នែកឡើងលើ) ជាដើម។

ការប្រកាច់របស់ទារកមាន ៣ សណ្ឋានៈ

  • Clonic៖ ជាការប្រកាច់នៅផ្នែកខាងចុងម្រាមដៃ ម្រាមជើង ឬក៏មួយចំហៀងខ្លួន។ ចង្វាក់នៃការ ប្រកាច់សណ្ឋាន Clonic មានសភាពយឺត ហើយអាចមាន ១ ទៅ ៣ ចលនាក្នុង១វិនាទី
  • Tonic៖ ជាការប្រកាច់លើអវៈយវៈ ឬក៏ពេញមួយតួខ្លួន
  • Myoclonic៖ ជាការប្រកាច់នៅផ្នែកណាមួយនៃតួខ្លួន

ខ) មូលហេតុ៖

  • ខ្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល (Hypoxic-ischemic Encephalopathy)។ ការប្រកាច់អាចចេញជារោគសញ្ញាលើទារកនៅអាយុក្រោម ៧២ម៉ោង។
  • មានការហូរឈាមក្នុងខួរក្បាល
  • ជំងឺមេតាបូលិកមួយចំនួន: ការថយចុះស្ករ ការថយចុះកាល់ស្យូម និងការថយចុះម៉ាញ៉េស្យូម ច្រើនកើតមានលើទារកអាយុក្រោម ៧២ម៉ោង ឬក៏នៅកំឡុងពេលចាប់ផ្តើមបំបៅដំបូង។
  • ឆ្លងមេរោគមួយចំនួនដែលប៉ះពាល់ដល់ខួរក្បាល ដូចជា មេរោគ Toxoplasmose et CMV(cytomegalovirus), Eschenchia Coli et Streptococcus Pneumoniae
  • ការវិវត្តន៍មិនធម្មតារបស់ខួរក្បាលតាំងពីកំណើត។ ការប្រកាច់របស់ទារកកម្រិតស្រាល (Benign Neonatal Seizurs) ដែលកើតនៅអាយុចាប់ពី ៤៨ ដល់ ៧២ម៉ោង ហើយបាត់ទៅវិញនៅអាយុចាប់ពី ២ ដល់ ៦ខែ។

កត្តារួមចំណែកមានៈ

  • ប្រវត្តិគ្រួសារ គឺធ្លាប់មានសមាជិកក្នុងគ្រួសារដែលប្រកាច់ក្នុងវ័យជាទារក។
  • ប្រវត្តិនៃការពរពោះ គឺក្នុងពេលពរពោះ អាចមានការឆ្លងរោគមួយចំនួនដូចជា ស្អូច Toxoplasmose, Cytomegalovirus និង Herpes ។
  • ប្រវត្តិនៃការសម្រាល គឺទាក់ទងនឹងនាទីមាសរបស់ទារក (Apgar Score) ដូចជាទារកកើតមកសន្លប់ជាដើម។
  • ប្រវត្តិក្រោយពេលកើត គឺទាក់ទងនឹងជម្ងឺមេតាបូលិកមួយចំនួន និងការឆ្លងរោគ។
What is a febrile seizure or febrile convulsion?

គ) ការព្យាបាល៖

ការព្យាបាលទារកត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យៈ

  • ការប្រកាច់របស់ទារកអាយុក្រោម២៨ថ្ងៃ គឺត្រូវតែធ្វើឱ្យបានលឿន និងត្រូវស្វែងរកមូលហេតុឱ្យបានឆាប់រហ័ស។
  • ការព្យាបាលបានទាន់ពេលវេលា និងការតាមដានទារក អាចជួយដល់ការលូតលាស់របស់ទារកបានល្អប្រសើរ

កំណត់សម្គាល់៖
** សូមកុំច្រឡំ ការប្រកាច់របស់ទារកជាមួយរោគសញ្ញាមួយចំនួនដូចជា ការភ្លឹកៗរបស់ទារកពេលគេង និងការញ័រចុងដៃ ឬក៏ចុងជើងរបស់ទារកជាដើម។

«ការយកចិត្តទុកដាក់ពីភាពបម្រែបម្រួលមិនធម្មតារបស់ទារក គឺជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូប ដែលនឹងនាំឈានដល់ការមកពិគ្រោះ និងទទួលបានដំបូន្នានល្អៗទាន់ពេលវេលាជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរកាល់ម៉ែត និងការព្យាបាលប្រកបដោយប្រសិទ្ឋិភាពខ្ពស់បំផុត។»