ស៊ែរចែកគ្នាដឹង! មកស្គាល់ប្រដាប់ក្មេងលេងទាំង ៥ ដែលជំនួយបញ្ញាកូនអ្នក
ឪពុកម្តាយគ្រប់រូបតែងចង់ឲ្យកូនៗរីកចំរើនវ័យលូតលាស់ប្រកបដោយសុខភាពល្អ និងបញ្ញាឈ្លាសវៃ។ ការចិញ្ចឹមបីបាច់ អប់រំប្រៀនប្រដៅ ជាកត្តាដ៏សំខាន់ ហើយការលេងរបស់កុមារក៏ជាកត្តាមួយចាំបាច់ក្នុងការជួយអភិវឌ្ឍន៍ចំណេះដឹង និងបញ្ញារបស់កុមារផងដែរ។
តើមានឧបករណ៍អ្វីខ្លះដែលអាចជាជំនួយសម្រាប់កូនរបស់អ្នក?
ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញអំពីឧបករណ៍ទាំង ៥ ដែលអ្នកអាចស្វែងរកនៅ Baby Outlet ទាំង ៧សាខា ក្នុងទីក្រុងភ្នំពេញ៖
១ – ដុំឈើតម្រៀបតាមប្រភេទសត្វ
ជាឧបករណ៍សម្រាប់កុមារតូចៗដែលមានអាយុចាប់ពី១ឆ្នាំឡើងទៅលេងកំសាន្តដើម្បីបង្កើនចំណេះដឹង ជាមួយនឹងរូបសត្វដូចជាតោ ក្រពើ និងកញ្ជ្រោង។ ខណៈពេលលេង កុមារនឹងរៀនអំពីការតំរៀបដុំឈើអាស្រ័យទៅតាមទំរង់របស់វា ហើយដាក់អោយត្រូវទៅនឹងគន្លឹះរបស់វា។ ឧបករណ៍នេះជួយអភិវឌ្ឍន៍ភាពឆ្នៃប្រឌិតរបស់កុមារ៕
២ – ឧបករណ៍ដុំឈើសង់ផ្ទះ
ជាឧបករណ៍ដែលជំនួយអោយកុមារចេះសំគាល់ទៅលើដុំឈើដែលមានដូចជាអក្សរ លេខ ពណ៌ ទំរង់នៃដុំឈើ រូបសត្វជាដើម ហើយរៀនពីរបៀបតំរៀបដុំឈើទាំងនោះទៅជាផ្ទះ។
៣ – ឧបករណ៍លេងស្វែងរកផ្លូវ
ជាឧបករណ៍ដែលកុមារអាចលេងដើម្បីស្វែងរកផ្លូវដែលតំរូវអោយកុមារផ្លាស់ទីគ្រាប់បាល់ទៅតាមសរសៃដែករហូតដល់គោលដៅ។ ល្បែងនេះជួយអោយកុមារមានភាពបត់បែន និងអត់ធ្មត់។
៤ – ឧបករណ៍ដុំតម្រៀបឧទ្ធម្ភាគចក្រនិងរថយន្តគ្រប់គ្រង់អគ្គិភ័យ
ជាឧបករណ៍ដែលកុមារអាចតម្លើងបំណែកដុំជាឧទ្ធម្ភាគចក្រឬរថយន្តឬក៍អាចយកបំណែកមករចនានិងច្នៃប្រឌិតថ្មីដែលអាចប្រមូលផ្តុំនៅក្នុងបំណែកផ្សេងៗគ្នា។ក្នុងកំឡុងពេលលេងកុមារបានបង្កើតការធ្វើចលនាភ្នែកនិងដៃដោយការផ្គុំបំណែកជារាងផ្សេងៗ ការផ្គុំដុំគ្នានៃឧបករណ៍ក៏បានជួយបង្កើនការគិតគូររបស់កុមារផងដែរ។
៥ – ឧបករណ៍រូបសត្វ
ឧបករណ៍ក្មេងលេងដែលមានរូបរាងសេះនេះអាចទាក់ទាញកុមារឲ្យទាញឬរុញដែលធ្វើឲ្យពួកគេមានការផ្លាស់ទីដែលអាចជួយអភិវឌ្ឍន៍ដល់ការសម្របសម្រួលរាងកាយនិងសមត្ថភាពកីឡារបស់កុមារ។ឧបករណ៍ក្មេងលេងនេះអាចជួយអភិវឌ្ឍន៍ដល់ការសម្របសម្រួលរាងកាយរបស់កុមារ៕