សំខាន់ណាស់! តោះមកដឹងថ្ងៃ ខែ ពេលដែលស្ត្រីមានផ្ទៃពោះត្រូវជួបប្រទះ
ស្ត្រីមានផ្ទៃពោះដំបូងភាគច្រើនគាត់មិនទាន់យល់ច្បាស់អំពីដំណាក់កាល ឬរឿងដែលត្រូវបានជួបកំឡុងពេលមានផ្ទៃពោះ និងសម្រាលនៅឡើយ ដូច្នេះនេះជាការបារម្មណ៍មួយដែលតែងតែមានសម្រាប់ស្ត្រីគ្រប់រូប។ ដោយអស្រ័យឃើញហេតុនេះ parenting-tip បានធ្វើកិច្ចការស្រាវជ្រាវដកស្រង់ឯកសារមួយចំនួន មកបង្គុំឡើងឪ្យខ្លាចជាចំណេះដឹងមួយដល់មានអត្តប្រយោជន៍ដល់ស្ត្រីកំពុងពពោះគ្រប់គ្នា។
តើស្ត្រីមានផ្ទៃពោះគួរត្រូវដឹងអ្វីខ្លះអំពីការពពោះ?
ខាងក្រោមនេះមានបង្ហាញអំពីចំណេះដឹងស្រ្តីមានផ្ទៃពោះដែលត្រូវដឹង៖

១) ថ្ងៃឈឺពោះសំរាលកូន ជាថ្ងៃដែលឈឺពោះមានចង្វាក់ឈឺបាត់ឈឺបាត់ (ក្នុងនោះមានរំអិលលាយឈាមផងដែរ) ឈឺរហូតដល់កូនកើតចេញពីផ្ទៃម្តាយ។
- សម្រាលកូនគ្រប់ខែៈ គឺសម្រាលកូនក្នុងចន្លោះពេលដែលកូនមានអាយុ៣៧សប្តាហ៍ពេញ នៃការបាត់រដូវ និង ៤១សប្តាហ៍ ៣ថ្ងៃ។
- សម្រាលកូនមិនគ្រប់ខែៈ
- ក្រោម ៦ខែ = រលូត
- ពី ៦ខែទៅ ៨ខែកន្លះ=សម្រាលមុនខែ
- កូនលើសខែៈ គឺពី៤១ សប្តាហ៍នៃការបាត់រដូវឡើងទៅ
២) ថ្ងៃទី ១ នៃរដូវចុងក្រោយៈ គឺជា
- ថ្ងៃទី១ ដែលឈាមរដូវធ្លាក់ (មិនមែនជាថ្ងៃដែលអស់ឈាមរដូវទេ)
- គឺជាខែចុងក្រោយគេ ដែលរដូវមក (មិនមែនខែ ដែលអត់មកទេ)
៣) រដូវទៀងទាត់ៈ គឺរដូវដែលមក ២៨ថ្ងៃម្តង ឧទាហរណ៍ៈ
- ខែមុន រដូវមកថ្ងៃទី ៣០
- ខែមន្ទាប់ត្រូវមកថ្ងៃទី ២៨
- ខែបន្ទាប់ទៀតត្រូវមកថ្ងៃទី ២៦

៤) សប្តាហ៍នៃការបាត់រដូវ យើងគិតអាយុកូនក្នុងផ្ទៃជាសប្តាហ៍ ដោយរាប់ពីថ្ងៃទី១ នៃរដូវដែលមក ខែចុងក្រោយគេ។
៥) ថ្ងៃបង្ករកំណើតកូនៈ គឺ ១៤ថ្ងៃបន្ទាប់ពីថ្ងៃទី១ នៃរដូវដែលមក ខែចុងក្រោយគេ
៦) ការកំណត់ថ្ងៃសម្រាលកូនៈ តាមរដូវដែលទៀងទាត់ក្តី (២៨ថ្ងៃ) តាមអេកូបីខែដំបូងក្តី គឺយើងកំណត់យក ៤០សប្តាហ៍នៃការបាត់រដូវជាថ្ងៃសម្រាល។តែកូនអាចសម្រាលមុន ១០ថ្ងៃ ឬក្រោយ ១០ថ្ងៃ។
៧) ការកំណត់ថ្ងៃសម្រាលកូន តាមអេកូបីខែដំបូងក្តី និងតាមរដូវដែលទៀងទាត់ក្តី គឺពុំមានខុសគ្នាឡើយ។ ខុសគ្នាយ៉ាងច្រើន ៣ ទៅ ៤ថ្ងៃប៉ុណ្ណោះ។ដូច្នេះបើប្អូនមិនចាំរដូវ ប្អូនត្រូវយកថ្ងៃសម្រាលកូនតាមអេកូបីខែដំបូង។

៨) បើដល់ថ្ងៃសម្រាលហើយ គឺ៤០សប្តាហ៍ ពុំទាន់ឈឺពោះសម្រាល ប្អូនត្រូវមើលអេកូម្តងទៀត បើទឹកភ្លោះនៅគ្រប់គ្រាន់ សុខភាពកូននៅល្អ ប្អូនអាចទុកតាមដានបាន ១០ថ្ងៃទៀត ដោយប្អូនត្រូវមកតាមដានផ្ទៃពោះរាល់ ២ ឬ៣ថ្ងៃម្តង រហូតដល់ថ្ងៃឈឺពោះសម្រាលកូន។
៩) បើ ១០ថ្ងៃហ្នឹង មិនទាន់ឈឺពោះសម្រាលទៀត ប្អូនចាំបាច់ត្រូវសម្រាកពេទ្យ ដើម្បីដាក់ថ្នាំឲ្យឈឺពោះសម្រាល ទៅតាមបច្ចេកទេសលោកគ្រូ អ្នកគ្រូផ្នែកសម្ភព។
១០) យើងអាចទុកកូនទៅក្នុងផ្ទៃបានត្រឹមតែ ៤១សប្តាហ៍ ៣ថ្ងៃប៉ុណ្ណោះ។ លើសពីថ្ងៃនេះទារកនៅក្នុងផ្ទៃនឹងទ្រោមបន្តិចម្តងៗរហូតស្លាប់នៅក្នុងពោះ។