គ្រោះថ្នាក់ណាស់! ស្រ្តីមានផ្ទៃពោះ គួរតែយល់ដឹងពីជម្ងឺស្អូច បើមិនចង់បាត់បង់កូនក្នុងផ្ទៃ
ជម្ងឺស្អូច ផ្ដល់ផលប៉ះពាល់ដល់មនុស្សពេញវ័យ កុមារ មិនធ្ងន់ធ្ងរដូចស្រ្តីពរពោះនោះទេ។ ស្រ្តីពរពោះប្រឈមមុខនឹងជម្ងឺស្អូចខ្លាំង ក្នុងអំឡុងពេលត្រីមាសទីមួយ ដូច្នេះអ្នកម្តាយពពោះគ្រប់គ្នាគួរស្វែងយល់អំពីគ្រោះថ្នាក់មួយនេះឲ្យកាន់តែខ្លាំង។
តើផលប៉ះពាល់អ្វីខ្លះដល់ស្ត្រីមានផ្ទៃពោះអំពីជម្ងឺស្អូចពេលពពោះ?
ផលប៉ះពាល់ដែលកើតចេញពីជម្ងឺស្អូចដល់ស្រ្តីពរពោះគឺ៖
- ទារកកើតមកមានអវៈយវៈពុំគ្រប់គ្រាន់ ដូចជាកើតជំងឺប្រហោងបេះដូង ខ្វាក់ភ្នែក ក្បាលតូច ឬក្បាលធំ ថ្លង់ ឬក៏ភ្នែកតូចជាដើម ។
- ជាមូលហេតុធ្វើឱ្យក្មេងអាចថ្លង់ពីកំណើត
- ធ្ងន់ធ្ងរបំផុតអាចធ្វើឱ្យរំលូតកូន ដោយសារទារកស្លាប់ក្នុងផ្ទៃ
ដូច្នេះ ស្រ្តីគ្រប់រូបដែលមានបំណងចង់បាន ឮកូន គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលយកការណែនាំមួយចំនួន ទប់ស្កាត់កុំឱ្យកើតស្អូចពេលមានផ្ទៃពោះ ដូចជារបៀបរបបរស់នៅក្នុងអំឡុងពេលមានផ្ទៃពោះ និងថ្នាំបង្ការ ឬចាក់វ៉ាក់សាំងឱ្យហើយមុនពេលមានផ្ទៃពោះជាដើម៕