ស្រីៗ! ចង់ដឹងអត់ធ្វើបែបណាឱ្យមើលទៅស្អាត បែបទាន់សម័យពេលពពោះ ធានាស្វាមីដកចិត្តមិនបាន

សូមទទួលស្គាល់ទៅថា ស្រ្តីៗយើងទោះជាកាលពីពេលមិនទាន់មានគភ៌ ធ្លាប់មានរូបរាងស្គមស្វែលស្អាតខ្ញង់លំដាប់បវរកញ្ញាខ្លាំងប៉ុនណាក៏ដោយ តែដល់ពេលមានផ្ទៃពោះច្បាស់ជាមើលទៅឃើញធាត់កន្រ្ទល និងថែមទាំងទ្រោមស្រពោនខុសកាលពីមុនទាំងស្រុង។ តែទោះជាយ៉ាងណាក៏ដោយ ក៏ស្រ្តីគ្រប់រូបនៅតែចង់ឱ្យខ្លួនឯងមើលមកស្រស់ស្អាតគ្រប់ពេលវេលាជានិច្ចដែរ ដូច្នេះមិនថាតែពេលមានគភ៌ ឬគ្មានក៏ដោយ និងដើម្បីជាការបន្ថែមភាពជឿជាក់លើខ្លួនឯង

តើគួរតែងខ្លួនបែបណាពេលពពោះ? បើមើលទៅធាត់មិនស្អាតសោះ!

តោះសូមកុំបារម្មណ៍ថ្ងៃនេះយើងនឹងបង្ហាញគន្លឹះដែលទាក់ចិត្តស្វាមីឪ្យឃើញអ្នកនៅតែស្អាតទោះបីជា​ ធាត់ សាច់មិនស្អាត ដូចពេលមុនឡើយ។ សូមស្រ្តីមានគភ៌ទាំងឡាយនាំយកតិចនិកការតុបតែងខ្លួនខាងក្រោមនេះទៅប្រើសាកលមើល ទោះជាក្នុងអំឡុងពេលមានគភ៌ក៏ដោយ ក៏ស្រ្តីយើងនៅតែមើលទៅស្អាតខ្ញង់ដែរ៖

15 Places To Shop Stylish Maternity Clothes Now

1 . តែងខ្លួនបែបងាយៗ ក្នុងថ្ងៃសប្បាយៗ ក្នុងថ្ងៃធម្មតាដែលស្រ្តីមានគភ៌ចង់ចេញទៅទិញអីវ៉ាន់នៅខាងក្រៅផ្ទះបន្តិចបន្តួចនោះ ការពាក់យឺតវាលក្លៀកខ្លួនរាងវែងបន្តិច ជាមួយនឹងខោខូវប៊យចង្កេះធូរៗមួយក៏គួរតែល្មមគ្រប់គ្រាន់ហើយ។ ព្រោះឈុតបែបនេះនឹងជួយឱ្យដងខ្លួនរបស់ស្រ្តីមានគភ៌មើលទៅឃើញរាងវែងខ្ពស់ឡើងរហូតមានអារម្មណ៍ថា រាងស្គម និងដើម្បីឱ្យរូបរាងមើលមកឃើញរាងស្វែលឡើងបន្តិចទៀតនោះ អ្នកគួរជ្រើសរើសស្លៀកពណ៌បែបដិតៗបន្តិច ដូចជា ពណ៌ខ្មៅ ឬទឹកប៊ិចចាស់ ព្រោះវានឹងជួយលាក់រូបរាងរបស់អ្នកបានល្អ។

2 . ស្លៀកសំពត់ដ្រេសខ្លី ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកក៏អាចយកឈុតដ្រេសមកស្លៀកបានដូចគ្នា ដោយគ្រាន់តែយកសំពត់ដ្រេសនោះមកចាប់គូជាមួយខោសាច់ក្រណាត់យឺតជើងវែង ក៏អូខេបាត់ទៅហើយ ឬចង់ស្លៀកជាមួយសំពត់វែងរាងស្មើចុះក្រោម ក៏មើលមកឃើញស្អាតម្យ៉ាងដែរ។

3 . ស្អាតស្រទន់ដោយសំពត់រ៉ូបដ្រេសវែង សំពត់រ៉ូបដ្រេសវែង គឺជាឈុតដែលស្រ្តីមានផ្ទៃពោះគ្រប់រូបគួរមាននៅក្នុងទូសម្លៀកបំពាក់ ព្រោះស័ក្តិសមសម្រាប់មនុស្សមានផ្ទៃពោះបំផុត។ តាមរយៈដែលសំពត់រ៉ូបដ្រេសមានលក្ខណៈវែងចុះក្រោម រីកធំទៅក្រោមចាប់តាំងពីទ្រូងចុះទៅបែបនេះ នឹងជួយលាក់រូបរាងរបស់ស្រ្តីមានគភ៌ឱ្យមើលទៅឃើញស្គមបាន ធ្វើឱ្យមិនមើលឃើញក្បាលពោះ និងត្រគាកបានច្បាស់នោះទេ ហើយឈុតនេះថែមទាំងមិនរឹបណែនរហូតធ្វើឱ្យធុញថប់ដូចឈុតផ្សេងទៀតផង។

Searching For Maternity Clothes – Some Quick Tips – Shop Present

4 . ចាប់គូសំពត់ខោអាវឱ្យត្រូវ ព្រោះការជ្រើសរើសចាប់គូសំពត់ខោអាវនេះនឹងជួយធ្វើឱ្យរូបរាងរបស់ស្រ្តីមានគភ៌មើលមកមានរាងមានរៅល្អឡើង ដូច្នេះអ្នកគួរតែដឹងអំពីតិចនិកការចាប់គូសំពត់ខោអាវដើម្បីស្លៀកហើយឱ្យរូបរាងមើលហើយឃើញស្អាត ដូចជា ចៀសវាងការពាក់អាវ ជាមួយសំពត់រលុងធំៗ ជាដើម ព្រោះនឹងធ្វើឱ្យរូបរាងរបស់ស្រ្តីមានគភ៌មើលមកឃើញធំណែន។

5 . គ្រឿងអលង្ការតុបតែងខ្លួនក៏សំខាន់ ជារឿងប្រក្រតីដែលផ្ទៃមុខរបស់ស្ត្រីនឹងមើលទៅឃើញទ្រោមស្រពោនក្នុងខណៈមានផ្ទៃពោះ ព្រោះស្រ្តីមានគភ៌នឹងមានអារម្មណ៍នឿយល្វើយគ្រប់ពេលវេលា និងថែមទាំងពេលខ្លះនៅអាចកើតអាការចាញ់កូនខ្លាំងរហូតធ្វើឱ្យរាងកាយមើលទៅចុះទ្រុឌទ្រោម តែការបានពាក់គ្រឿងអលង្ការតុបតែងបន្តិចបន្តួច ដូចជា ចិញ្ចៀន ក្រវិល កងដៃ ឬដង្កៀបកៀបសក់ស្អាតៗ ក៏ជួយឱ្យស្រ្តីមានគភ៌មើលទៅស្អាតស្រស់ស្រាយបានដែរ៕