ប្ដីចាញ់កូនជំនួសប្រពន្ធ…តើជារឿងពិត ឬគ្រាន់តែជាអារម្មណ៍មួយពេល?

បើសិនអនាគតអ្នកម្ដាយណាម្នាក់ជិតមានបេប៊ី តែមើលឃើញថា លោកប្ដីបែរជាមានអាការៈនឿយល្វើយ ក្អួតចង្អោរ ចង់ញ៉ាំរបស់ជូរៗ វិលមុខដូចមនុស្សមានផ្ទៃពោះនោះ សាកល្បងអានអត្ថបទនេះលេងៗទៅមើលថា

តើមានប្ដីប្រពន្ធណាកើតរឿងបែបហ្នឹងខ្លះ? ហើយអាការហ្នឹងជារឿងពិត ឬគ្រាន់តែជាអារម្មណ៍?

Man Flu May Be Real, Study Shows | Health News | US News

ការដែលលោកប្ដីមានអាការស្រដៀងស្រ្តីមានផ្ទៃពោះកំពុងចាញ់កូន ដូចជាមានអាការៈ អារម្មណ៍ប្រែប្រួល ក្អួតចង្អោរ វិតក្កកង្វល់ ឃ្លាន និងចង់ញ៉ាំអាហារច្រើនឡើងជាដើមនោះ ខាងវេជ្ជសាស្រ្តហៅថា Couvade Syndrome ដែលប្រែថា ការភ្ញាស់កូន

ពាក់ព័ន្ធនឹងអាការចាញ់កូនរបស់អនាគតប៉ាទាំងឡាយនេះនៅឡើយ ទើបមិនអាចប្រាប់បានថា មានចំនួនអ្នកដែលកើតអាការបែបនេះប៉ុន្មាននាក់ តែធ្លាប់មានអ្នកស្រាវជ្រាវបានអះអាងប្រាប់ថា ជាង60%នៃបណ្ដាលោកស្វាមីទាំងឡាយបានសារភាពថា ពួកគេធ្លាប់កើតអាការចាញ់កូនជំនួសភរិយា។ ថាៗទៅ រឿងបែបនេះពិតជាអាចកើតឡើងបាន បើយើងនៅជិតនរណាម្នាក់ និងមើលឃើញទង្វើដែលម្នាក់នោះធ្វើញឹកញាប់ក្នុងអំឡុងពេលនោះ ក៏អាចធ្វើឱ្យធ្លាក់ទឹកចិត្តគិតទៅតាមគ្នាបានដែរ តែក៏ចង់ប្រាប់អនាគតឪពុកគេទុកជាមុន។

តើសុខៗ ម៉េចបានប្រុសៗចាញ់កូនទៅកើត?

ព្រោះបើគិតតាមការពិត វាសឹងតែមិនអាចទៅរួចឡើយដែលមនុស្សខុសគ្នាសោះ តែមកមានអាការៈអ័រម៉ូនប្រែប្រួលដូចគ្នាក្នុងលក្ខណៈនេះ តែក៏ធ្លាប់មានអ្នកវិទ្យាសាស្រ្តបានអធិប្បាយអំពីរឿងការប្រែប្រួលរបស់អ័រម៉ូនភេទនៅពេលដែលមនុស្សយើងមានការនឹកគិតពីរឿងស្នេហា សេចក្ដីស្រឡាញ់ និងភាពពាក់ព័ន្ធគ្នា អ័រម៉ូនលែកទិកក្នុងរាងកាយក៏នឹងកើនឡើង និងជាហេតុបណ្ដាលឱ្យអ័រម៉ូន ថេសថូស្ទើរ៉ូនថយចុះ តែអ័រម៉ូនខូទិសូលកើនឡើង ទើបមានផលប៉ះពាល់ដល់ទម្ងន់ខ្លួនដែលកើនឡើងដែរ និងគ្រាន់តែលោកប្ដីនឹងគ្មានអាការឈឺពោះខ្លាំងក្លាពេលជិតប្រសូតដូចភរិយាតែប៉ុណ្ណឹងឯង។

This is why grown men act like babies when they're sick - Metro US

បើកើតអាការចាញ់កូនជំនួសភរិយា តើស្វាមីត្រូវធ្វើយ៉ាងណា?

ដែលមើលទៅវាដូចជាអាការខាងផ្លូវចិត្តខ្លាំងជាង(ព្រោះគ្រូពេទ្យអាចគិតថា វាបណ្ដាលមកពីក្ដីវិតក្កកង្វល់ និងបារម្ភពីភរិយាជ្រុលហួសហេតុពេកក៏អាចថាបាន) ដូច្នេះទើបចង់ណែនាំដល់អនាគតឪពុកគេឱ្យធ្វើចិត្តសប្បាយៗ ទទួលយករឿងល្អៗដែលនឹងកើតឡើងចំពោះក្រុមគ្រួសាររបស់អ្នក បណ្ដោយឱ្យគ្រប់យ៉ាងដំណើរការទៅតាមច្បាប់ធម្មជាតិវាប្រសើរជាង ឬបើមើលឃើញថាភរិយាចាញ់កូនខ្លាំងពេក លោកប្ដីក៏មិនចាំបាច់ទៅពិបាកចិត្តតាមដែរ គ្រាន់តែជួយផ្ដល់ជាកម្លាំងចិត្ត និងរកកិច្ចការងារល្អៗមកធ្វើក្នុងអំឡុងពេលភរិយាតាំងគភ៌ដើម្បីឱ្យមានសម្ព័ន្ធភាពល្អៗចំពោះគ្នា រួមទាំងបានជាការសាងអនុស្សាវរីយ៍ដែលគួរឱ្យពេញចិត្តវិញប្រសើរជាង៕

*** សរុបមកសេចក្តីមក ការចាញ់កូនជំនួសប្រពន្ធ ដូចដែលប្រាប់ពីខាងដើមហើយថា រឿងនេះមិនមែនជារឿងធំដុំអ្វីទេ តែបើកើតមានអាការខ្លាំងក្លាដល់ថ្នាក់ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃនោះ គួរតែទៅជួបគ្រូពេទ្យដើម្បីទទួលបានថ្នាំសម្រាល។ ហើយគ្រាន់តែជាអារម្មនៃការបារម្មណ៍ចំពោះភរិយា និងជាអាការៈអ័រម៉ូនប្រែប្រួល របស់បុរសប៉ុណ្ណោះ ដោយសារស្វាមីមើលឃើញអាករៈចាញ់កូនរបស់ភរិយាញឹកញាប់ផងដែរ