ក្មេងកើតសត្វល្អិត ព្រូន តេនញ៉ា និងអៀនមានសញ្ញាអ្វីខ្លះ? ហើយ នៅពេលណាឲ្យក្មេងលេបថ្នាំទម្លាក់សត្វល្អិតម្តង?
ការរស់នៅគ្មានអនាម័យ ការញុំាអាហារមិនស្អាត ឬឆ្អិនល្អ ការប៉ះពាល់របស់មិនស្អាត និងលេងផ្ទាល់ដី ជាមូលហេតុធ្វើឲ្យក្មេងកើតសត្វល្អិត មានព្រូន តេនញ៉ា អៀន ជាដើម។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិតក្នុងស្រុកម្នាក់។
ខាងក្រោមនេះយើងនិងបង្ហាញអំពីរោគសញ្ញាមួយចំនួនចំពោះក្មេង ដែលកើតសត្វល្អិត ព្រូន តេនញ៉ា និងអៀន។
រោគសញ្ញាក្មេងកើតសត្វល្អិត៖
- ស្គម
- ស្លេកស្លាំង
- ឧស្សាហ៍ឈឺពោះ
- រាករូស
- ចង្អោរ ក្អួត
- ក្អក
- ប៉ោង ឬហើមពោះ
- មិនឃ្លានអាហារ
- ស្រកទម្ងន់
- ញ៉ាំច្រើនយ៉ាងណាក៏មិនធាត់។
តើត្រូវផ្តល់ថ្នាំទម្លាប់សត្វល្អិតឲ្យក្មេងនៅពេលណា?
បើតាមលោកវេជ្ជបណ្ឌិត កូនក្មេងដែលមានអាយុចាប់ពី ១ ឆ្នាំឡើងទៅ ម៉ាក់ប៉ាអាចឲ្យលេបថ្នាំទម្លាក់សត្វល្អិតបានហើយ ដែលទូទៅក្មេងតម្រូវឲ្យលេបថ្នាំសម្លាប់សត្វល្អិត ឬព្រូន រៀងរាល់ ៦ ខែ/ម្តង នោះទើបរាងកាយលូតលាស់បានល្អ មិនស្គមស្គាំង។