កុមារទល់លាមក! មិនមែនជាជំងឺធ្ងន់ធ្ងរទេ តែបើបណ្តោយនឹងមានគ្រោះថ្នាក់ដល់កុមារ
ជម្ងឺទល់លាមកត្រូវបានឲ្យនិយមន័យតាមរយះ៖ ការបន្ទោរបង់តិចជាង៣ដងក្នុងមួយសប្តាហ៍ លាមករឹង ស្ងួត និងមានការពិបាក និងឈឺចាប់នៅពេលបន្ទោរបង់ម្តងៗ ហើយពេលខ្លះមានអារម្មណ៍ថាលាមកមកមិនអស់ មិនតែប៉ុណ្ណោះពេលខ្លះក៏អាចមានឈាមលាយជាមួយលាមកផងដែរ។
តើជម្ងឺទល់លាមកទារកបណ្តាលពីមូលហេតុអ្វីខ្លះ? តើជម្ងឺនេះសញ្ញាអ្វីខ្លះពេលទល់លាមក?
ការទល់លាមកម្តងម្កាលអាចបណ្តាលមកពីមានគ្រុនក្តៅរបបអាហារដូចជា៖
១. មូលហេតុ
- ទឹកដោះគោដែលមានសារធាតុស្អិតពេក (ប្រូតេអ៊ីន ៦០/៤០)
- អាហារដែលមិនសំបូរសារធាតុសរសៃ
- ញុំាទឹកមិនគ្រប់គ្រាន់
- អតុល្យភាពនៃសារធាតុសំខាន់ៗ៖
- ការកើនឡើងជាតិកាល់ស្យូមក្នុងឈាម
- ការថយចុះជាតិប៉ូតាស្យូមក្នុងឈាម
- ជម្ងឺទៅលើការបញ្ចេញរបស់ក្រពេញទីរ៉ូអ៊ីតមានការថយចុះ (Hypothyroidism)
- មូលហេតុនៃប្រព័ន្ធរំលាយអាហារ
- ការថយចុះកម្លាំងច្របាច់របស់សាច់ដុំបញ្ចេញលាមក
- ការរហែកភ្នាស់របស់ថង់លាមក និងរន្ធគូទ
- រន្ធបន្ទោរបង់ត្បៀតតូច ឬខូចទ្រង់ទ្រាយ
- ជម្ងឺពីកំណើត៖ ឧទារណ៏ ជម្ងឺដែលធ្វើឲ្យប្រព័ន្ធប្រសាទរបស់ពោះវៀនមិនមានដំណើរការល្អក្នុងការបញ្ជារចលនារបស់ពោះវៀនក្នុងការបញ្ចេញលាមក ឬក៏ការបញ្ជារលើចលនាមានការកើនឡើងខ្លាំងពេក ឬភាពមិនប្រក្រតីរបស់ប្រវែងពោះវៀនធំ។
២. ឥទ្ធិពលរំខានរបស់ថ្នាំ៖
- ពពួកថ្នាំប្រឆាំងការកន្រ្តាក់របស់ចលនាពោះវៀន
- ថ្នាំដែលមានសារជាតិអាភៀន
- ថ្នាំងងុយគេង
- ថ្នាំប្រឆាំងការរាកជាដើម
- បញ្ហាសតិអារម្មណ៏ ទំលាប់ អារម្មណ៏ និងកត្តាបរិស្ថានជុំវិញ
៣. សញ្ញា និងរោគសញ្ញា
- ការថយចុះចំនួនដងនៃការបន្ទោរបង់តិចជាងអ្នកជម្ងឺធម្មតា
- លាមករឹងជាងធម្មតា
- លាមកមានទំហំតូចជាងធម្មតា (ជាមធ្យម <៣៥ក្រាម ក្នុងមួយថ្ងៃគឺបានន័យថាមិនធម្មតា)
- លាមកមានសភាពរឹងជាដុំៗ ឬជាគ្រាប់មូលតូចៗ
- ខ្វះសមត្ថភាពក្នុងការបន្ទោរបង់ភ្លាមៗ
- ពិបាកក្នុងការបញ្ចេញលាមកពីថង់លាមក
- ឈឺចាប់ខ្លាំងនៅពេលបន្ទោរបង់
- ក្រោយពេលបន្ទោរបង់ហើយនៅមានអារម្មណ៏ថាលាមកចេញមិនអស់
- មានអារម្មណ៏ថាអស់កម្លាំងឬមិនមានលទ្ធភាពក្នុងការប្រឹងបញ្ចេញលាមក មកក្រៅជាលើកទី២
- ឈឹចុកចាប់នៅរន្ធគូថ (មានអារម្មណ៏ដូចមានការកន្រ្តាក់)
- ការព្យាបាល
- ពិនិត្យរកមើលថ្នាំដែលកំពុងប្រើប្រាស់ដែលអាចជាមូលហេតុធ្វើឲ្យមានបញ្ហាទល់លាមកកាន់តែធ្ងន់ធ្ងរ
- ញុំាទឺកឲ្យបានច្រើន
- ញុំាអាហារដែលសម្បូរជាតិសរសៃ
- ផ្តល់ថ្នាំស៊ុលបញ្ចុះលាមក បើវិធីសាស្រ្តខាងលើមិនបានជោគជ័យ
៤. របបអាហារ៖ បើមិនមានកត្តាមិនធម្មតារបស់សរីរាង្គកាយនោះទេត្រូវតែបង្កើនរបបអាហារដែលសម្បូរទៅដោយជាតិសរសៃ ១៥ក្រាម ក្នុងមួយថ្ងៃ (ផ្លែឈើ បន្លែបៃតង អាហារដែលសម្បូរទៅដោយស្រូវសាឡី និងនឹងបុ័ងជាដើម)។
*** សកម្មភាពប្រចាំថ្ងៃ៖ បង្កើនការធ្វើលំហាត់ប្រាណ
*** ការថែទាំ៖ ត្រូវការខ្វេះលាមកចេញហើយប្រើម្រាមដៃ ក្នុងករណីស្ថានភាពរុំារ៉ៃនៃការទល់លាមក