ឈប់យល់ច្រឡំ! ការសម្រាលកូនតាមធម្មជាតិមិនសូវឈឺចាប់ដូចការវះកាត់នោះឡើយ
វិធីសម្រាលកូនដោយវះកាត់មិនមែនជាជម្រើសទី១ និងល្អបំផុតសម្រាប់ស្ត្រីឡើយ ព្រោះបើមានសុខភាពធម្មតា ការសម្រាលតាមធម្មជាតិមានផលល្អទាំងម៉ាក់ និងកូន។ ការសម្រាលកូនដោយវះកាត់ទាល់តែកូនទម្រង់បញ្ច្រាស សុករុំកច្រើនជុំ ឬម៉ាក់ៗមានសុខភាពខ្សោយ បម្រុងក្រឡាភ្លើង មានជំងឺបេះដូង សួត កាមរោគ និងអេដស៍ ជាដើម។ ប៉ុន្តែបើកូនក៏សុខភាពល្អ យើងក៏ដូចគ្នា ហើយជ្រើសវិធីសម្រាលទៀត ការឈឺចាប់មានច្រើនយ៉ាងណាស់។
ហេតុអ្វីការសម្រាលកូនបែបធម្មជាតិមិនសូវពិបាកដូចការវះកាត់?
ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញអំពីមូលហេតុដែលអ្នកគួរជ្រើសរើសយកការសម្រាលកូនដោយធម្មជាតិជាជាងអ្នកសម្រាលដោយការវះកាត់ ប្រសិនបើអ្នកមានសុភាពល្អ ប្រសើរធម្មតា។

១- ឈឺថ្នេរ
ពេលវះកាត់ត្បិតមិនឈឺចាប់មែន តែក្រោយសម្រាលរួច និងអស់ជាតិថ្នាំស្ពឹក ២៤ ម៉ោងក្រោយម៉ាក់ៗនឹងដឹងពីអាការៈឈឺចាប់ក្នុងនោះមុខរបួស ហើយពិបាកសូម្បីតែកម្រើកខ្លួន។
២- ឈឺស្បូន
ក្រោយសម្រាលក្រៅពីឈឺថ្នេរមុខរបួសហើយនោះ នៅមានការអាការៈឈឺចាប់ស្បូន ដែលអាចនៅបន្តរាប់ថ្ងៃទម្រាំតែបាត់វិញ។ អាការៈឈឺចាប់ស្បូននេះ គឺបណ្ដាលមកពីស្បូនមិនសូវរីក ឬយឺត ពេលសម្រាល ហើយសម្រាប់អ្នកវះកាត់ រឹតតែជួបប្រទះបញ្ហានេះច្រើនទៅទៀត។
៣- ឈឺដោះ
សម្រាលតាមធម្មជាតិក៏ជួបអាការៈនេះដែរ តែសម្រាប់អ្នកវះកាត់ផលឈឺថ្នេរ ឈឺស្បូន ហើយដោះឡើងឡើងតឹងខ្លាំងទៀត ពិតជាឈឺរហូតស្រក់ទឹក្នែក បូករួមកូនបៅមិនសូវចេញទៀតនោះ ព្រមទាំងទឹកដោះចាល់ច្រើន បណ្ដាលឲ្យម៉ាក់ៗមានអាការៈក្ដៅខ្លួនតែម្ដង។ មិនតែប៉ុណ្ណោះនៅមានផលរំខាននៃថ្នាំសណ្ដំដែលធ្វើឲ្យឈឺក្បាល ឈឺខ្នង ឈឺចង្កេះ។

ដូចនេះ ការសម្រាលដោយធម្មជាតិពិតជាល្អ ព្រោះប៉ុន្មានម៉ោងក្រោយ ឬយ៉ាងយូរ១ថ្ងៃ យើងដើរ និងធ្វើសកម្មភាពបាន។ ក្រោយសម្រាលហើយម៉ាក់ៗនៅជួបបញ្ហាជាច្រើនទៀតដូចជា៖
- មានសម្លាកលើកោសិកាស្បូន និងសរីរាង្គនៅក្បែរ
- បង្កជារបួសនៅប្លោកនោម និងពោះវៀន។ ប្លោកនោមដែលមានបញ្ហា លេចចេញឡើងនៅពេលវះកាត់សម្រាលកូនបន្តបន្ទាប់ទៀត។ ដែលហានិភ័យនោះ ជាលទ្ធផលដែលបានមកពីការភ្ជាប់គ្នានៃប្លោកនោម និងស្បូនបន្ទាប់ពីធ្វើការវះកាត់រួច ហើយ ការបិតភ្ជាប់គ្នានោះក៏អាចបង្កឲ្យមានបញ្ហាស្ទះពោះវៀនផងដែរ។
- ការហូរឈាមធ្ងន់ធ្ងរ។
- មានបញ្ហាលើសុក អាចជាសុកចាក់ជ្រៅ ក្នុងស្រទាប់ស្បូន និងសុកស្ថិតនៅផ្នែកក្រោមខុសធម្មតានៃស្បូន។
សម្គាល់៖ ការសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រសម្រាលណាមួយ បន្ទាប់ពីធ្លាប់ធ្វើការវះកាត់រួចមកហើយនោះអាចជារឿងស្មុគស្មាញ ដូចនេះកូនទី១ ប្រក្រតីទាំងអស់ គួរតែសម្រាលតាមធម្មជាតិ ចៀសវាងកូនក្រោយៗត្រូវជួបហានិភ័យវះកាត់។