អរផង ភ័យផង! ដឹងថាមានផ្ទៃពោះដំបូងក្លាយជាអ្នកម៉ាក់គេទៀត តើអ្នកគួរធ្វើយ៉ាងណា?
ប្រហែលជាធ្វើឲ្យអ្នកភ្លេចថា គួរធ្វើអ្វី មិនគួរធ្វើអ្វីខ្លះហើយ។ ដូច្នេះ ដើម្បីសុខភាពម្តាយ និងទារកក្នុងផ្ទៃ អ្នកគួរមានការប្រុងប្រយ័ត្ន និងធ្វើតាមការណែនាំខាងក្រោមនេះ។
សម្រាប់អ្នកម៉ាក់ថ្មីថ្មោងច្បាស់ណាស់នឹងមានអារម្មណ៍អរផង ភ័យផងអំពីសុខភាពកូនក្នុងផ្ទៃ ហើយមិនដឹងគួរធ្វើអ្វីខ្លះជាដំបូង។
ថ្ងៃនេះយើងនឹងលើកយករឿងដែលអ្នកត្រូវធ្វើពេលពពោះដំបូង៖
១. ត្រួតពិនិត្យឲ្យបានច្បាស់ម្តងទៀត ដើម្បីប្រាកដថា អ្នកពិតជាមានផ្ទៃពោះ
២. ណាត់ជួបនឹងគ្រូពេទ្យជំនាញ ហើយបន្តការតាមដានឲ្យបានញឹកញាប់ (យ៉ាងហោចណាស់ម្តងក្នុងមួយអាទិត្យ)
៣. ញ៉ាំថ្នាំគ្រាប់វីតាមីនបន្ថែម តាមវេជ្ជបញ្ជាគ្រូពេទ្យ
៤. ជ្រើសរើសវេជ្ជបណ្ឌិត និងមន្ទីរពេទ្យដែលអ្នកនឹងត្រូវសម្រាលកូន ហើយតាមដានសុខភាពជាមួយគាត់ជាប្រចាំ
៥. បញ្ឈប់ការជក់បារី ការផឹកស្រា និងកិច្ចការធ្ងន់ៗ
៦. ហាត់ប្រាណតិចៗជាប្រចាំថ្ងៃ
៧. កាហ្វេ ទឹកក្រូច និងភេសជ្ជៈមានជាតិផ្អែម គួរតែកាត់បន្ថយ ឬបញ្ឈប់
៨. តមអាហារដែលគ្មានសុខភាពល្អ ហើយជ្រើសរើសអាហារចម្អិនខ្លួនឯង ដែលមានបន្លែ និងផ្លែឈើឲ្យបានច្រើន
៩. រៀបចំផ្ទះសំបែងឲ្យបានស្អាត មានសុវត្ថិភាព និងមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់
១០. គេង និងសម្រាកឲ្យបានគ្រប់គ្រាន់
១១. កាត់បន្ថយស្ត្រេស និងសម្ពាធនានា
១២. រកនឹកឈ្មោះកូន៕