ម៉ាក់ៗមកមើលចំណុចនេះសិន! មុននឹងសម្រចផ្តល់អាហារឪ្យកូនប្រយ័ត្នខូចសុភាព
ពេលវេលាដែលអ្នកម៉ាក់រងចាំឃើញមុខកូនពិតជាសំខាន់ ក៏ប៉ុន្តែម៉ាក់ៗក៏មិនគួរមើលរំលងចំណុចមួយនេះបានឡើយ បើមិនចង់ឪ្យកូនរបស់អ្នកខូចក្រពះនោះទេ។
តេីពេលណាទេីបម៉ាក់ៗគួរចាប់ផ្តេីមផ្តល់អាហារដំបូងដល់កូនតូច???
ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញអំពីពេលវេលាដែលអ្នកគួរផ្តល់អាហារឪ្យកូនរបស់អ្នកភ្ចាប់ជាមួយសំណួរមួយចំនួនដែលអ្នកត្រូវសួរខ្លួនឯងជាមុន មុនធ្វើការសម្រេចចិត្ត៖

យោងតាម American Academy of Pediatrics របស់អាមេរិចបានណែនាំអោយផ្តល់ទឹកដោះម្តាយ រឺ ទឹកដោះគោឆុងតែមួយមុខគត់ក្នុង ៦ ខែដំបូង ប៉ុន្តែអូនៗខ្លះ ត្រឹមអាយុ ៤ ទៅ ៦ ខែគឺរួចរាល់ក្នុងការចាប់ផ្តេីមញុំាអាហារដំបូងបានហេីយ ព្រោះនៅអាយុនេះកូនចាប់ផ្តេីមឈប់ប្រេីអណ្តាតដេីម្បីរុលអាហារចេញក្រៅមាត់ហេីយ ហេីយពួកគេចាប់ផ្តេីមចេះលេបអាហារ
ម៉ាក់ៗដែលចង់ផ្តល់អាហារអោយកូនមុនអាយុ ៦ខែគួរចំណាំមេីលថាកូនរួចរាល់ក្នុងការចាប់ផ្តេីមញុំារឺនៅ? ចំណុចដែលគួរមេីលរួមមាន:
- តេីកូនរឹង ក ហេីយ អាចទប់ក្បាលអោយនៅនឹង រឺនៅ?
- តេីកូនអាចអង្គុយបានដោយមានអ្វីទប់ រឺ នៅ?
- តេីកូនមានបៀមដៃ រឺ ចាប់ផ្តេីមបៀមរបស់ផ្សេងៗទេ?
- តេីកូនមេីលទៅចាប់ផ្តេីមមានចំណង់ចង់ញុំាទេ នៅពេលឃេីញយេីងញុំា?

បេីមានចំណុចទាំងនេះ ហេីយបេីគ្រូពេទ្យរបស់អូនៗយល់ស្រប បានន័យថាអូនៗអាចចាប់ផ្តេីមញុំាអាហារដំបូងបានហេីយ!!! អាហារដំបូងដែលអូនញុំាគឺត្រឹម ២ ទៅ ៤ ស្លាបព្រាបាយ មួយថ្ងៃបីពេល បន្ថែមលេីទឹកដោះម្តាយ រឺ ទឹកដោះគោឆុង
ខាងក្រោមនេះជាអាហារដំបូងងាយៗដែលម៉ាក់អាចសាកល្បងអោយអូនៗ
ដកស្រង់ចេញពីសៀវភៅធ្វេីម្ហូបកុមារ Annabel Karmel