ស្វាមីគ្រប់រូបគួរត្រូវដឹង! អារម្មណ៍ធុញថប់របស់ភរិយាជិតសម្រាលដែលអ្នកត្រូវមើលថែរ

រឹតតែជិតឆ្លងទន្លេ គភ៌របស់អ្នកម្តាយរឹតតែរីកធំឡើង ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថា ធុញថប់ ធ្វើចលនា ឬកំរើកខ្លួនមិនបានស្រួលសោះ តែ…កុំថាតែអ្នកម្តាយនោះ សូម្បីតែកូនតូចដែលនៅក្នុងផ្ទៃក៏មានអាការមិនខុសពីអ្នកម្តាយប៉ុន្មានដែរ ។ បើសង្កេតមើលឱ្យច្បាស់ អ្នកម្តាយនឹងបានដឹងថា កាលពីអាយុគភ៌បាន 7 ខែ កូននឹងរើ ហើយធាក់ខ្លាំងណាស់ តែរឹតតែជិតដល់ពេលប្រសូតកម្លាំងរើរបស់កូនរឹតតែថយចុះទៅវិញដែរ នោះក៏ដោយសារតែ កាលពីមុននោះទំហំខ្លួនរបស់កូននៅតូច។

តើអ្នកម្តាយនឹងមានអារម្មណ៍បែបណាខ្លះនៅពេលជិតសម្រាល?

137 Teenage Pregnancy Videos and HD Footage - Getty Images

១. មានអារម្មណ៍ធុញថប់ ដកដង្ហើមមិនស្រួល

នៅក្នុងត្រីមាសនេះ អ្នកម្តាយអាចមានអារម្មណ៍ថាធុញថប់ ដកដង្ហើមមិនស្រួល ព្រោះខ្លួនទារកក្នុងផ្ទៃកាន់តែធំឡើង។ ការអង្គុយលើកៅអីដែលមានបង្អែក និងធ្វើខ្នងឱ្យយឺតត្រង់ ហើយដកដង្ហើមចេញចូលយឺតៗ នឹងធ្វើឱ្យអ្នកម្តាយដកដង្ហើមបានកាន់តែងាយស្រួលឡើង ។

ក្រៅពីនេះ គួរចៀសវាងការនៅក្នុងកន្លែងដែលមិនសូវមានខ្យល់អាកាសចេញចូល ចំណែកការគេងវិញ គួរតែគេងផ្អៀងព្រោះបើគេងផ្ងារ ក្រៅពីអ្នកម្តាយមានអារម្មណ៍ថាធុញថប់រហូតគេងមិនលក់ហើយនោះ ស្បូននឹងទៅសង្កត់លើសរសៃឈាមខ្មៅធំដែលហូរនាំឈាមត្រឡប់ទៅរកបេះដូង ធ្វើឱ្យឈាមហូរមិនបានស្រួល។

២.​ ចុកណែន បរិវេណដើមទ្រូង

ទោះជានៅពេលនេះ អ្នកម្តាយលែងមានអាការៈចាញ់កូនហើយមែន តែក៏អាចនៅតែញ៉ាំអាហារមិនសូវបានដដែល ដោយសាតែកូនតូចដែលកាន់តែធំឡើងរហូតទៅប្រជ្រៀតទីកន្លែងរបស់ក្រពះ និងពោះវៀនរបស់អ្នកម្តាយ ធ្វើឱ្យអ្នកម្តាយញ៉ាំអាហារបានតិចនិងញ៉ាំបានតែបន្តិចក៏មានអារម្មណ៍ថា ចុកណែន ឬពេញពោះបាត់ទៅហើយ ។

Pregnancy blues - BabyCenter India

៣. ឈឺចុករោយពេញទាំងខ្លួនប្រាណ

ការឈឺចង្កេះកើតឡើងដោយសាតែទម្ងន់របស់ស្បូន និងទម្ងន់ខ្លួនរបស់កូននៅក្នុងគភ៌កើនឡើងច្រើន ធ្វើឱ្យចំណុចទាញទម្ងន់របស់រាងកាយអ្នកម្តាយប្រែប្រួល ទើបធ្វើឱ្យអ្នកម្តាយត្រូវខំយឹតដងខ្លួនឱ្យត្រង់វិញ ដែលជាហេតុធ្វើឱ្យកើតអាការឈឺចុករួយខ្នង និងចង្កេះហ្នឹងឯង ។

ក្នុងអំឡុងពេលជិតប្រសូតនេះគួរប្រយ័ត្នប្រយែងការធ្វើចលនា មិនគួរឱនចុះទៅលើករបស់របរខណៈពេលកំពុងឈរឡើយគួរបន្ទុចជង្គង់ចុះយករបស់នោះវិញ រួចហើយងើបឡើងដោយព្យាយាមធ្វើខ្នងឱ្យត្រង់ជានិច្ច ។

តែបើអាការឈឺចុករួយនោះកើតឡើងហើយ គួរធ្វើឱ្យធូរស្រាលទៅវិញដោយការស្អំទឹកក្តៅ ឬប្រើវិធីធ្វើម៉ាស្សាជាមុនសឹន បើអាការមិនបានធូរស្រាលទេនោះ គួរទៅជួបលោកគ្រូពេទ្យដើម្បីប្រឹក្សា ព្រោះអាចចាំបាច់ត្រូវប្រើថ្នាំ និងមិនគួរទិញមកលេបដោយខ្លួនឯងឡើយ ។