ជំងឺបាក់ទឹកចិត្តក្រោយសម្រាលមិនមែនធម្មតាៗទេ! ធ្វើឱ្យតារាស្រីជប៉ុនស្លាប់ទាំងវ័យក្មេងក្រោយសម្រាលរួច
គួរឲ្យសោកស្តាយណាស់តារាសម្ដែងស្រីជប៉ុនស្រស់ស្អាតម្នាក់បានបញ្ចប់ជីវិតខ្លួនម្សិលមុិញក្នុងវ័យ៤០ឆ្នាំក្រោយសំរាលកូនទី២នៅខែមករា ដែលគេសន្និដ្ឋានថាអាចមកពីជំងឺបាក់ទឹកចិត្តក្រោយសំរាល។ ជំងឺបាក់ទឹកចិត្តក្រោយសំរាលគឺគួរឲ្យខ្លាចណាស់ ជំងឺនេះមនុស្សស្រីទើបសម្រាលភាគច្រើនធ្លាប់ឆ្លងកាត់ជាពិសេសអ្នកដែលមិនមានអ្នកជួយមេីលថែ។ ជំងឺនេះវិវត្តន៍ជាពីរដំណាក់កាល ដំណាក់កាលស្រាល(maternity blue) និង ដំណាក់កាលវិវត្តន៍ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ(Postpartum depression)។

#Maternity blueអាចកេីតមានក្រោយសំរាលភ្លាមរហូតដល់២សប្តាហ៍និងអូសបន្លាយយូររហូតដល់២ខែ។
វាបណ្តាលមកពីៈ
-ការប្រែប្រួលអ័រម៉ូន ក្នុងកំឡុងពេលពរពោះរាងកាយស្រ្តីផលិតអ័រម៉ូនestrogen and progesteroneយ៉ាងច្រើនលេីសលប់ដេីម្បីរក្សាគ៌រ តែផ្ទុយមកវិញក្រោយសំរាលអ័រម៉ូនទាំងនេះធ្លាក់ចុះយ៉ាងសន្ធុក វាបណ្តាលអោយមានបន្ទុកខ្លាំងលើរាងកាយធ្វេីអោយប៉ះពាល់ការគ្រប់គ្រងសតិអារម្មណ៍
- សំពាធក្នុងការមេីលថែកូន
- រាងកាយខ្សោយ
- ការមិនស៊ាំនឹងការចិញ្ចឹមកូន
- ការអត់ងងុយ
- កត្តាខាងលេីធ្វេីអោយសតិស្មារតីនិងការគ្រប់គ្រងអារម្មណ៍ស្រ្តីចុះខ្សោយ មិននឹងន។

# អាការៈនៃជំងឺនេះគឺ
- ហូរទឹកភ្នែកដោយគ្មានមូលហេតុ
- ឆាប់ខឹងនិងយំទោះជារឿងតូចតាច
- មេីលឃេីញអ្វីៗតែក្នុងផ្លូវអាក្រក់
- គេងមិនលក់
- គ្មានចំណាប់អារម្មណ៍នឹងរបស់ជុំវិញខ្លួន
- មានអារម្មណ៍ថាខ្លួនជាមនុស្សអាក្រក់
- មិនមានអារម្មណ៍សេីចទោះជាមានរឿងសប្បាយក៏ដោយ
- មានអារម្មណ៍ថាខ្លួនជាម្ដាយមិនល្អ
- ហត់ខ្លាំង គ្មានកំលាំងកំហែង
- មិនអាចធ្វេីអ្វីបាន
- មេីលទៅកូនមិនគួរអោយស្រលាញ់បែរជាគួរឲ្យស្អប់
- ចង់សំលាប់ខ្លួន
បេីសិនMaternity blueនេះកេីតលេីស្រ្តីក្រោយសំរាលវាជារឿងធម្មតា ហេីយវានឹងបាត់ទៅវិញប្រសិនបេីទទួលបានការគាំទ្រ លេីកទឹកចិត្តពីស្វាមីឫក្រុមគ្រួសារ ប៉ុន្តែបើអូសបន្លាយយូរវានឹងបណ្តាលអោយកេីតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។
ជំងឺនេះធ្ងន់ធ្ងរមិនអាចជាដោយខ្លួនឯងទេ គឺត្រូវតែទទួលការព្យាបាលពីពេទ្យចិត្តសាស្រ្តជាបន្ទាន់មុននឹងអ្វីៗត្រូវហួសពេល។ ជាទូទៅស្រ្តីខ្លួនឯងមិនចាប់អារម្មណ៍ថាខ្លួនមានជំងឺនេះទេ គឺស្វាមីឫក្រុមគ្រួសារដែលនៅក្បែរត្រូវជួយចាប់អារម្មណ៍ និង សង្កេតពីអាការៈប្លែកៗដូចរៀបរាប់ខាងលេីរបស់ពួកគាត់។

ខ្ញុំ ដែលធ្លាប់តែគិតថាខ្លូនឯងរឹងមាំក៏បានឆ្លងកាត់Maternity blue ទំរាំបានធូរ១០០%ចំនាយពេលជិត២ខែ។ ដោយសារជំងឺកូវីដ ខ្ញុំត្រូវសំរាលកូនម្នាក់ឯងគ្មានសូម្បីតែប្តីនៅជិត គំរោងដែលអោយម៉ាក់មកជួយមេីលត្រូវរលាយ រយៈពេល៥ថ្ងៃនៅមន្ទីរពេទ្យម្នាក់ឯង ប្រឹងដេីរទាំងឈឺទៅបំបៅកូន៣ម៉ោងម្តង ពេលយប់យកកូនមកមេីលខ្លួនឯង កូនយំមិនចេះលួងទៀត ពេលនោះខ្ញុំចាប់ផ្ដើមយំមិនឈប់ សំលឹងមុខកូនក៏ទឹកភ្នែកហូរមកមិនដឹងមូលហេតុ។មកដល់ផ្ទះទោះមានប្តីជួយមេីលគ្រប់យ៉ាង តែនៅតែហូរទឹកភ្នែកមិនឈប់។ ពេលអ្នកផ្ទះទូរស័ព្ទមកព្យាយាមលាក់ធ្វេីធម្មតា ការធ្វេីបែបនេះធ្វើអោយកាន់តែមានសំពាធនិងមិនធូរស្រាលទេ។ ខ្ញុំចាប់ផ្តើមនិយាយជាមួយប្តីខ្ញុំគាត់បានអោយខ្ញុំសំរាក និង ទៅក្រៅឆ្ងាយពីកូន២-៣ម៉ោងខ្ញុំក៏មានអារម្មណ៍ធូរ បន្ទាប់មកខ្ញុំចាប់ផ្តេីមនិយាយប្រាប់មិត្តភ័ក្តិពីបញ្ហានេះ ហេីយវាពិតជាបានជួយអោយខ្ញុំធូរស្រាលខ្លាំងពីសំពាធដែលថាខ្ញុំត្រូវតែរឹងមាំ ខ្ញុំត្រូវតែធ្វេីជាម្តាយដ៏ល្អឥតខ្ចោះ។ រយៈពេលជិត២ខែខ្ញុំបានត្រលប់មកដូចដេីម។
ស្រ្តីក្រោយសំរាលគឺគាត់ទន់ខ្សោយទាំងរាងកាយនិងសតិស្មារតីដូច្នេះសូមបងៗជាស្វាមីត្រូវជួយជ្រោមជ្រែងគាត់។ទង្វេីល្អឫអាក្រក់របស់ស្វាមីចំពោះគាត់ក្នុងកំឡុងពេលនេះនឹងដក់ជាប់ក្នុងការចងចាំគាត់មួយជីវិត។ សូមកុំលាក់តែម្នាក់ឯងបេីមានអការៈដូចខាងលេី។សូមស្វាមីជួយសង្កេតពីអការៈរបស់ភរិយាខ្លួនផង។
អរគុណចំពោះការអានសារដ៏វែងអន្លាយនេះសង្ឃឹមថាការចែករំលែកនេះអាចជួយជាពត៌មាន។
ប្រភព: Ty Ratana