អ្នកម៉ាក់បំបៅទឹកដោះសុទ្ធ! កូនអាចការប្រឈរមុខកង្វះជាតិដែក ពីអ្នកម៉ាក់
ចាប់ពីទារកទើបនឹងកើតរហូតដល់អាយុ៤ខែ ទារកមានជាតិដែកស្ដុកក្នុងខ្លួនច្រើនដែលជាតិដែកទាំងនោះទទួលបានពីម្ដាយពេលទារកនៅក្នុងផ្ទៃ ។
ដោយសារនៅក្នុងទឹកដោះម្ដាយមិនសូវសំបូរជាតិដែក ហេតុដូច្នេះហើយយោងទៅតាម American Academy of Pediatric ណែនាំអោយទារកដែលបៅទឹកដោះម្ដាយសុទ្ធ ទទួលជាតិដែកបន្ថែមចំនួន១មីលីក្រាមក្នុង១គីឡូនៃទំងន់កុមារចាប់ពីអាយុ៤ខែឡើង ។
ចាប់ពីអាយុ៦ខែឡើង អាណាព្យាបាលត្រូវព្យាយមផ្ដល់អាហារបន្ថែមដែលសំបូរជាតិដែកដល់កុមារដូចជា៖
- ស្ពៃខ្មៅ ឬ ស្ពៃ Spinach
- ផ្កាខាត់ណាខៀវ ប្រូខូលី
- សាច់ក្រហម
- ពពួកគ្រាប់រុក្ខជាតិ
- សន្ដែកសៀង
- តៅហ៊ូ
- សូកូឡាខ្មៅ
តាមបទពិសោធន៍ កុមារដែលបៅទឹកដោះម្ដាយសុទ្ធ ហើយមិនសូវញុាំអាហារបន្ថែមបានច្រើនមានបញ្ហាកង្វះជាតិដែកច្រើន ។ ដូច្នេះឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់គួរយកចិត្តទុកដាក់ចំពោះអាហារូបត្ថម្ភរបស់កូនលោកអ្នក ។
ប្រសិនបើកូនលោកអ្នកបៅទឹកដោះម្ដាយសុទ្ធ ហើយជាក្មេងរើសចំណី ឬ លោកអ្នកមិនសូវបានផ្ដល់អាហារបន្ថែមច្រើនដល់កូន សូមយកចិត្តទុកដាក់សង្កេតមើលភាពស្លេកស្លាំងរបស់កូន ឬ ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ។
អត្ថបទសកស្រង់និងបកប្រែចេញពី៖
https://www.cdc.gov/specbreastfeeding/breastfeeding-ial-circumstances/diet-and-micronutrients/iron.html