ជិតគ្រប់ខែហើយ! តើអាចមានអាការៈអ្វីខ្លះ មុនសម្រាលប៉ុន្មានថ្ងៃដែលនឹងបង្ហាញឡើង?
៩ ខែក្រោយពពោះ ម៉ាក់ៗច្បាស់ជាអន្ទះសា ព្រោះជិតដល់ថ្ងៃមែនទែនហើយ គ្នាយើងខ្លះភ័យខ្លាំង អារម្មណ៍ច្របូកច្របល់ អាចដោយសារសញ្ញាប្លែកៗមួយចំនួន។
តើមានអាការៈអ្វីខ្លះនៅពេលជិតដល់ថ្ងៃសម្រាល?
ពេលនេះនឹងប្រាប់ពីសញ្ញាខ្លះៗបញ្ជាក់ដល់ពេលជិតសម្រាល៖
១. នៅមុនពេលដែលអ្នកជិតដល់ថ្ងៃកើត អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ថាតែងតែឃ្លានជានិច្ច ដោយញ៉ាំប៉ុន្មានដងក៏មិនឆ្អែតដែរ ។ ក្រពះអ្នកនឹងរីកធំជាងមុន ព្រោះរាងកាយអ្នកត្រូវការអាហារទាំងនេះដើម្បីជាកម្លាំងគ្រប់គ្រាន់សម្រាប់អ្នកម្តាយឲ្យងាយស្រួលសម្រាលកូនចេញមកនៅប៉ុន្មានថ្ងៃខាងមុខ ។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយបរិភោគមិនចេះចប់ឡើយ ។
២. នៅពេលដែលជិតដល់ថ្ងៃកូនចេញពីពោះអ្នកមក អ្នកនឹងតែងតែចូលបន្ទប់ទឹកមិនឈប់ទេ ទោះបីជាមិនបត់ជើងតូច ក៏អ្នកមានអារម្មណ៍ថាចង់នោមដែរ ។ តាមពិតទៅអាការនេះកើតឡើង ព្រោះតែកូនជិតចេញមកហើយ ។ ដូចនេះអ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ។

៣. អ្នកនឹងអាចកើតមានអាការមួយទៀតគឺ អ្នកនឹងមានអារម្មណ៍ថាពោះមិនស្រួលទេ ដោយឈឺបាត់ៗជានិច្ច ព្រោះកូននៅក្នុងផ្ទៃប្រញាប់ចេញមកក្រៅជូបអ្នកហើយ ។ ជាពិសេសស្បូនអ្នកនឹងអាចចាប់ផ្តើមបើក ហើយចាប់ផ្តើមរីកធំ ដោយអាចធ្វើឲ្យអ្នកមានអារម្មណ៍ចង់បត់ជើងធំផងដែរ ។
ដូចនេះបើមានអាការនេះហើយ អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យ ព្រោះបើទុកយូរ អាចចេញឈាមក្រហម ដោយអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកម្តាយ និងកូនផងដែរ
ប្រភពពី៖ Health.com.kh