អាការៈជំងឺបាក់ទឹកចិត្តដែលមិនសូវដឹង! តែងតែលាក់ទុកម្នាក់ឯង មិនប្រាប់អ្នកណា

មានមនុស្សជាច្រើនគិតថា ការបាក់ទឹកចិត្តគឺជាអារម្មណ៍ពិបាកចិត្ត។ យ៉ាងណាមិញ ការបាក់ទឹកចិត្តគឺមានរឿងច្រើនជាងនេះទៅទៀត ដោយវាអាចបង្កជារោគសញ្ញាគ្រប់យ៉ាង ហើយអាចមានការប្រែប្រួលពីមនុស្សម្នាក់ទៅម្នាក់ទៀតបាន។ មិនខ្វល់ថា ការបាក់ទឹកចិត្តគឺជាអ្វីដែលរំខានដល់អ្នក ឬរំខានដល់មនុស្សដែលអ្នកស្រឡាញ់ក៏ដោយ យកល្អគួរតែស្វែងរកការព្យាបាល ដោយសារតែវាគឺជាជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរបំផុតដែលនាំឲ្យមានផលវិបាកច្រើនតែម្តង។ 

យ៉ាងណាមិញ ដំណឹងល្អដ៏ល្អបំផុតនោះគឺការបាក់ទឹកចិត្តអាចព្យាបាលជា។ ក្រៅពីការពិបាកចិត្តដែលកើតឡើងជាធម្មតាលើជំងឺបាក់ទឹកចិត្ត តែអ្នកក៏អាចនាំឲ្យមានរោគសញ្ញាដូចខាងក្រោមនេះទៀតផងដែរ៖

Image result for depression

ឆេវឆាវ

ការដែលឆេវឆាវគ្រប់ពេលគឺជារឿងធម្មតាសុទ្ធសាត ជាពិសេសនៅពេលដែលអ្នកគេងមិនគ្រប់គ្រាន់ ឬស្រ្តេសតែម្តង។ អ្នកជំនាញនិយាយថា វាគឺជារឿងដែលអាចហាក់បីដូចជាកើតឡើងលើមនុស្សដែលបាក់ទឹកចិត្តដែរ ជាពិសេសមនុស្សប្រុសតែម្តង។ 

ខឹង

អ្នកជំនាញនិយាយថា មនុស្សម្នាក់ដែលកើតបញ្ហាបាក់ទឹកចិត្តក៏ប្រហែលជាមានអារម្មណ៍ខឹងខ្លាំងចំពៅះខ្លួនឯង ព្រមទាំងមនុស្សជុំវិញខ្លួនផងដែរ។ អ្នកបាក់ទឹកចិត្តមួយចំនួនប្រហែលជាបង្ហាញការខឹងរបស់ខ្លួនម្តងទៀតខណៈពេលដែលអ្នកដទៃបង្ហាញនូវទំនាក់ទំនងដែលប្រេះឆា ឬហិង្សា។ 

គេងមិនលក់

ពិបាកគេងឲ្យលក់ ការភ្ញាក់ច្រើនដងនៅពេលយប់ និងឆាប់ភ្ញាក់ពីគេងជាងធម្មតា សុទ្ធតែជាសញ្ញាបញ្ជាក់អំពីការគេងមិនលក់ ហើយវាក៏ជារឿងដែលអាចប៉ះពាល់ដល់អ្នកដែលកើតជំងឺបាក់តឹកចិត្តដេរ។ បញ្ហាគេងមិនលក់អាចធ្ងន់ធ្ងរនៅពេលមានរោគសញ្ញាផ្សេងៗទៀតនៃការបាក់ទឹកចិត្ត។ 

Image result for sleep not well

គេងច្រើនពេក

ម៉្យាងវិញទៀត វាក៏ជារឿងដែលអាចទៅរួចដែរសម្រាប់អ្នកដែលមានជំងឺបាក់ទឹកចិត្តហើយគេងច្រើនជ្រុលទៀត។ អ្នកប្រហែលជាកំពុងតែមានជំងឺបាក់ទឹកចិត្តដែរបើសិនជាអ្នកមានអារម្មណ៍ថាចេះតែចង់គេងភ្លាមៗក្រោយពីធ្វើអ្វីមួយរួច ឬទើបមកផ្ទះ។ 

ភ្លេចភ្លាំង

នៅពេលអ្នកបាក់ទឹកចិត្ត វាគឺជារឿងមួយដែលអាចទៅរួចបំផុតដែលបញ្ជាក់ថា ការចងចាំរបស់អ្នកមានការចុះខ្សោយខ្លាំង។ អ្នកប្រហែលជាមិនអាចចងចាំនូវឈ្មោះ ឬលេខដែលសំខាន់ៗ។ អ្នកប្រហែលជាមិនអាចចងចាំថ្ងៃខែ និងពេលវេលាសំខាន់ៗ ដែលរឿងនេះនឹងផ្តល់ផលអវិជ្ជមានចំពោះការងារ ឬសាលារៀន។ 

ពិបាកផ្ចង់អារម្មណ៍

មនុស្សម្នាក់ដែលនៅចំពោះមុខអ្នកកំពុងតែប្រាប់រឿងដែលភ្ញាក់ផ្អើល ប៉ុន្តែចិត្តអ្នកគឺមិនផ្ចង់អារម្មណ៍លើរឿងនេះទៅវិញ។ មិនមែនមានន័យថាអ្នកមិនអាចធ្វើបានទេ វាគ្រាន់តែទាក់ទងនឹងចិត្តអ្នកមិនអាចធ្វើបាន។ វាមិនសូវខុសគ្នានឹងការភ្លេចភ្លាំងទេ ហើយវាក៏អាចជាសញ្ញាមិនសូវដឹងមួយទៀតរបស់ការបាក់តឹកចិត្តដែលរំខានដល់ជីវិតរស់នៅរាល់ថ្ងៃបាន។ 

Image result for Difficulty concentrating

ញ៉ាំគ្រឿងស្រវឹង

អ្នកខ្លះដែលមានជំងឺបាក់ទឹកចិត្តជ្រើសរើសការដោះស្រាយជាមួយនឹងជំងឺផ្លូវចិត្តតាមរយៈការញ៉ាំគ្រឿងស្រវឹងច្រើនៗ។ អ្វីដែលគួរឲ្យពិបាកចិត្តនោះគឺថា រឿងនេះអាចធ្វើឲ្យមានអំពើហិង្សាបាន។ គ្រឿងស្រវឹងពិតជាអ្វីដែលធ្វើឲ្យអ្នកបាក់ទឹកចិត្តញ៉ាំច្រើនៗ ហើយក៏ចូលចិត្តវាដែរ។

ឈឺចាប់រ៉ាំរ៉ៃ

គ្រូពេទ្យនិយាយថា វាមានទំនាក់ទំនងដ៏ខ្លាំងក្លាមួយរវាងការបាក់ទឹកចិត្ត និងឈឺចាប់។ ក្នុងករណីខ្លះ ការបាក់ទឹកចិត្តអាចបង្កជាការឈឺចាប់រួចទៅហើយទៅជាឈឺចាប់ខ្លាំង។ ហើយករណីខ្លះទៀត ការឈឺចាប់ដែលមានរួចហើយអាចធ្វើឲ្យបាក់ទឹកចិត្ត កាន់តែខ្លាំងបន្ថែមទៀត។ អ្នកខ្លះទៀត ការឈឺចាប់កាន់តែធ្ងន់ធ្ងរក៏មាន៕