ការអភិវឌ្ឍន៍​ខួរក្បាលរបស់កុមារ!​អាយុ៣ឆ្នាំ​ដំបូង

ខួរក្បាល​របស់​កុមារ​មានការ​រីកចម្រើន​ទៅតាម​រយៈ​បទពិសោធន៍​ដែល​ទទួលបាន​ក្នុងអំឡុងពេល​នៃ​ការអភិវឌ្ឍន៍។ រយៈពេល៣ឆ្នាំ​ដំបូង​នៃ​ជីវិត គឺជា​ដំណាក់កាល​លូតលាស់​មិនគួរ​ឲ្យ​ជឿ​នៅក្នុង​គ្រប់​វិស័យ​ទាំង​អស់នៃ​ការអភិវឌ្ឍ​របស់​ទារ​ក។

ខួរក្បាល​កុមារទើបនឹង​កើត គឺមាន​ទម្ងន់​ប្រហែលជា ២៥ភាគរយ​ប៉ុណ្ណោះ​នៃ​ទម្ងន់​ខួរក្បាល​របស់​មនុស្សពេញវ័យ ប៉ុន្តែ​នៅ​អាយុ៣ឆ្នាំ វា​បាន​រីកចម្រើន​យ៉ាងខ្លាំង ដោយ​ការផលិត​កោសិកា​រាប់លាន និង​រាប់ពាន់​លាន​នៃ​ការផ្សារភ្ជាប់​គ្នា​រវាង​កោសិកា​ទាំងនេះ។

Image result for brain development baby

ក្នុងអំឡុងពេល៣ឆ្នាំ​ដំបូង ខួរក្បាល​របស់​កុមារមាន​ទម្ងន់​កើនឡើង៣ដង និង​បង្កើត​ការតភ្ជាប់​សរសៃប្រសាទ​ប្រហែលជា ១,០០០លាន​ឯណោះ។

ដូច្នេះ​ក្នុងអំឡុងពេល៣ឆ្នាំ​ដំបូង​នេះ អាណាព្យាបាល​ទាំងឡាយ​គួរតែ​ផ្តល់​អាហារ​ណា​ដែល​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ខួរក្បាល​កុមារ អោយបាន​ច្រើន។ ម្យ៉ាងវិញទៀត​ក្នុងដំណាក់កាល​នេះ កុំ​បង្រៀន ឬ​បង្ហាញ​កាយវិកា​យ​មិនល្អ​ឲ្យ​កូន​ឃើញ​ឲ្យ​សោះ ព្រោះ​ពួកគេ​អាច​ឆាប់​ចាប់បាន ហើយ​មិន​ងាយ​កែ​ឡើយ៕

ប្រភព៖ Parents.com