សារដាស់តឿន! ម៉ាក់ៗក្រោយសម្រាលត្រូវមើលមាត់កូនប្រយ័ត្នជាប់គល់អណ្ដាត (មានវីដេអូ)
មានក្មេងៗមួយចំនួន មិនថាប្រុស ឬស្រីឡើយ មានបញ្ហាជាប់គល់អណ្ដាត ។ ជាប់គល់អណ្ដាតនេះ កើតឡើងដោយសារសរសៃស្ដើងជាប់ជាមួយនឹងគល់អណ្ដាត។
ការជាប់បបូរមាត់លើ (Lip Tie or Superior Labial Tie) គឺជាការជាប់តឹងនូវថ្នេរសាច់កណ្តាលបបូរមាត់ជាមួយនឹងអញ្ចាញធ្មេញលើ។ ការជាប់នេះក៏មានច្រើនដូចការជាប់គល់អណ្តាតដែរ។

(រូបទី០១) គឺក្មេងដែលជាប់បបូរមាត់លើ ធ្វើអោយគាត់រលាកអញ្ចាញលើរ៊ាំរៃ នាំអោយអញ្ចាញដុះហើយស្ទើរតែគ្របជិតធ្មេញ ហើយគាត់ឧស្សាហ៍ហូរឈាមអញ្ចាញ តែពេលនេះគាត់ទទួលបានការព្យាបាលរួចហើយ។
ក្មេងដែលមានជាប់គល់អណ្ដាតមានផលវិបាកមួយចំនួនដូចជា ពិបាកបញ្ចេញសំឡេង និយាយមិនសូវច្បាស់ ហើយសម្រាប់ក្មេងនៅតូចវិញពិបាកជញ្ជក់បៅ បៅឈ្លក់ បៅមិនគ្រប់ មិនសូវឡើងគីឡូ ព្រោះមានសភាពតឹង ហើយនៅពេលកូនធំឡើងទៅជួបបញ្ហាអនាម័យមាត់ធ្មេញ។ ទោះវាគ្រាន់តែភាពមិនប្រក្រតីតិចតួចមែន តែបើកូនជាប់អណ្ដាតកម្រិតធ្ងន់ធ្ងរអាចធ្វើឲ្យទារកពិបាកដកដង្ហើមតាមមាត់។

ក្រៅពីការជាប់នេះវាធ្វើអោយប៉ះពាល់ដល់ក្មេងដូចជា :
- ពិបាកមឹម
- ពិបាកដកដង្ហើម (ជាពិសេសពេលមឹម)
- ប៉ះពាល់សុខភាពមាត់ធ្មេញ អញ្ចាញ
- រលាកអញ្ចាញរ៊ាំរៃ
- ហូតឈាមអញ្ចាញរ៊ាំរៃ
- ប៉ះពាល់ដល់ការលូតលាស់ ឡើងទំងន់
- ប៉ះពាល់ដល់ការនិយាយ។
វាក៏ធ្វើអោយប៉ះពាល់ដល់ម្តាយផងដែរ ជាពិសេសគឺអាចអោយឈឺដោះពេលបំបៅកូន។
ការព្យាបាលគឺកាត់សាច់ដែលជាប់នោះចេញពីបបូរមាត់។
ដកស្រង់ពី៖ វេជ្ជ.ហ៊ាង រតនា