ឈប់យល់ច្រឡំទៀតទៅ! ការឆ្អើរភ្លើងឪ្យម្តាយនិងទារកបន្ទប់ពីសម្រាលពិតជាគ្រោះថ្នាក់ដល់

កាលពីបុរាណ ការសម្រាលកូនគឺ មានឆ្មបដែលជាចាស់ទំុក្នុងភូមិជួយសម្រាលអោយ ធ្វើនៅផ្ទះ តែម្តង. បន្ទាប់ពីសម្រាករួច ត្រូវដាក់ម្តាយនិងទារកដាច់ដោយលែក ក្នុងបន្ទប់១ ឬខ្ទម ដែលមិនអាចទុបស្កាត់ខ្យល់ត្រជាក់ពីខាងក្រៅចូលបានឡើយ ពិសេសពេលយប់និងខែត្រជាក់

ការអនាម័យពេលនោះក៍មិនបានល្អ ដូចច្នេះការឆ្អើរភ្លើងក៍ជួយកាត់បន្ថយ ក្លិនឆ្អាបរបស់ឈាម ក្រោយសម្រាល។ ចំពោះខ្លួនទារកពេលនៅក្នុងពោះម្តាយតែងតែងរក្សាកំដៅបានល្អ(37C) ពេលកើតមកទារកនិងរងភាពត្រជាក់ពីអាកាសធាតុខាងក្រៅត្រជាក់។

តើមានផលប៉ះពាល់អ្វីខ្លះដែលបណ្តាលមកពីការឆ្អើរភ្លើង?

Image result for ឆ្អើរភ្លើងក្រោយសម្រាល

១. ផលប៉ះពាល់នៃការឆ្អើរភ្លើង

  • ផ្សែងដែលចេញភ្លើងមានជាតិ ឩស្ម័ន CO និង CO2 អាចធ្វើអោយពុលម្តាយនិងទារក អាចធ្វើស្ទះផ្លូវដង្ហើមទារក បង្កអោយរលាកសួត ទាំងម្តាយនិងទារក
  • កំដៅចេញពីការឆ្អើរ មិនស្មើរសាច់ គ្រប់ទីតាំង អាចធ្វើអោយរលាកស្បែកម្តាយ ពិសេសស្បែកទារកដ៍ខ្ចី ងាយនិងរលាកដោយកំដៅណាស់.
  • អណ្តាតភ្លើងអាចឆាបឆេះ គ្រែ មុងភួយ កន្ទេល គ្រោះថ្នាក់ដល់ម្តាយនិងទារក
  • សុីតុណ្ហភាពចេញពីភ្លើងឆ្អើរ ម្តងខ្លាំង ម្តងតិច ផ្លាស់ប្តូសុីតុណ្ភភាព លឿនបែបនេះធ្វើអោយខ្លួនប្រាណម្តាយ កាន់តែ ខ្សោយ ហត់អស់កំលាំង.
  • កំអែលផ្សែងដែលមកប៉ះខ្លួនប្រានម្តាយនិងទារក បូករួមទាំងការបែកញើសដោយកំដៅ និងធ្វើងាយឆ្លងមេរោគលើស្បែក បើព្យាបាលមិនទាន់ពេលអាចមេរោគចូលក្នុងឈាម.

២. វិធីដើម្បីរក្សាកំដៅខ្លួនម្តាយ និងទារក អោយជៀសផុតពីគ្រោះថ្នាក់

  • ម្តាយត្រូវរក្សាកំដៅខ្លួនដោយ ពាក់អាវដៃវែង គ្រប់ដល់ករ ជ្រើសរើសសាច់ក្រណាត់ណារក្សាកំដៅបានល្អ ,ពាក់ស្រោមដៃជើង នៅក្នុងបន្ទប់ជៀសវៀងខ្យល់ត្រជាក់
  • ញាំអាហារដែលមានសារធាតុចិញ្ចឹមអោយបានគ្រប់គ្រាន់
  • ប្រើប្រាស់ ម៉ាសុីនកំដៅត្រជាក់ ជ្រើសរើសសីតុណ្ភភាពអោយបានសមស្រម
  • ម្តាយក្រោយសម្រាលត្រូវចេះអនាម័យខ្លួនប្រាណ មិនត្រូវតមងូតទឹក កក់សក់ដូចពីសម័យមុនឡើយ គួរងូតទឹក កក់សក់ដោយទឹកក្តៅអ៑ុនៗជួតសំអាតអោយស្ងួតភ្លាមបន្ទប់ពីងូតទឹក
  • ត្រូវឆាប់ធ្វើ ចលនា ដើរ បន្ទាប់ពីសម្រាល ដើម្បីសរីរាង្គធ្វើចលនា និងបង្កើតកំដៅក្នុងខ្កួន ឈាមរត់បានល្អ សុខភាពរឹងមាំ.
Image result for How to keep mother and baby warm

*សរុបមក ការឆ្អើរភ្លើងអោយម្តាយនិងទាកបន្ទាប់ពីសម្រាយ វាសមស្របតែ សំរាប់សម័យការបូរាណតែប៉ុណ្ណោះ នៅពេលដែលប្រពន្ទ័ សុខាភិបាលមិនទាន់រកចំរើន និងហួសសម័យកាល

ការឆ្អើរភ្លើងធ្វើអោយបានផលប៉ះពាល់ជាច្រើន .សព្វថ្ងៃនេះ ជាមួយការរីកចំរើនវិស័យសុខាភិបាល និងសង្គម គ្រួសារនិមួយៗ មានមធ្យោបាយ រក្សាកំដៅបានល្អ មានសុវត្ថភាព និង ងាយស្រួលសំរាប់ម្តាយនិងទារក.

ប្រភពអត្ថបទ: វេជ្ជបណ្ឌិត សឿចន្ទ័ វិសាល